• 2020-05-30 15:02:31
  • ព័ត៌មាន

ថ្ងៃខួបកំណើត YoonA បង្ហោះ​វីដេអូ​ Dance Cover ជាកាដូដល់ Fan

  • 2020-05-30 15:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី៣០ ខែឧសភានេះ ជាថ្ងៃកំណើត ៣០ឆ្នាំ​ របស់ YoonA សមាជិក​​ក្រុម Girls' Generation។ ក្នុង​ឱកាស​ដ៏ពិសេសនេះ YoonA បាន​បង្ហោះ​វីដេអូ Dance Cover លើ Instagram របស់​នាង ដែលប្រៀបដូចជា​កាដូជា​ Fan Fan។ ក្នុង​វីដេអូនោះ YoonA រាំ​បទជាច្រើន ដូចជា​បទ Kick It របស់​ក្រុម NCT 127, បទ Love Shot របស់​ EXO, បទ ON របស់ BTS និង​បទ Very Nice របស់ SEVENTEEN។

នៅលើវីដេអូនោះ YoonA បានសរសេរ Caption ដែល​មានន័យជា​ខេមរភាសាថា "ខ្ញុំព្យាយាមរាំបែបនេះ គឺដោយសារ​អ្នកទាំងអស់គ្នា ចង់ឃើញ YoonA រាំ។ ខ្ញុំរាំមិនល្អឥតខ្ចោះទេ តែ​ខ្ញុំ​បានប្រឹងយ៉ាងខ្លាំង ដើម្បីធ្វើឲ្យល្អ"។

ទស្សនា​វីដេអូ​ពី Instagram របស់ YoonA ខាងក្រោមនេះ៖

មតិយោបល់