• 2020-06-01 14:21:23
  • ព័ត៌មាន

តារា​ល្បី​ៗ​ ៧រូប ដែលមាន​ការងារ​ដំបូង​​ជា​អ្នក​បម្រើ​តាម​ហាង​ និង​សណ្ឋាគារ

  • 2020-06-01 14:21:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​បច្ចុប្បន្ន​មាន​ឈ្មោះ​ល្បី​ និង​មាន​លុយ​ចាយ​ហូរហៀរ​​យ៉ាង​ណា​ក្ដី ប៉ុន្តែ​តារា​ល្បី​ៗ​មួយ​ចំនួន​មិន​បាន​លាក់បាំង​ឡើយ​ថា​ពួក​គេ​​គឺ​ជា​អតីត​អ្នក​បម្រើ​តាម​ភោជនីយដ្ឋាន​និង​ទី​កន្លែង​កម្សាន្ត​ផ្សេង​ៗ។ ក៏​ប៉ុន្តែ​តាម​រយៈ​ការ​តស៊ូ​ព្យាយាម​បូក​ផ្សំ​និង​ទេពកោសល្យ​ពិត​ប្រាកដ ធ្វើ​ឲ្យ​ពួក​គេ​អាច​ឆ្លង​ផុត​ជីវិត​លំបាក​​និង​ទទួល​បាន​ជោគជ័យ​ហួស​ពី​ការ​ស្មាន។​

១. Jennifer Aniston  

Jennifer-Aniston-Blue-Dress.jl.091513

មុន​មាន​ឈ្មោះ​ល្បី​ក្នុង​ខ្សែ​ភាពយន្ត​ភាគ "Friends” តារា​សម្ដែង Jennifer Aniston ធ្លាប់​មាន​ការងារ​ដំបូង​ជា​អ្នក​សម្អាត​បង្គន់ ដោយ​នាង​បាន​និយាយ​ថា​នេះ​ជា​ការងារ​ជំនាញ​បំផុត​សម្រាប់​នាង។ ក្រោយ​មក អតីត​ភរិយា​តារា​សម្ដែង​ Brad Pitt រូប​នេះ​បាន​ផ្លាស់​ប្ដូរ​ការងារ​ជា​អ្នក​ដឹក​ជញ្ជូន​ទំនិញ​តាម​កង់។

២. Tom Cruise  

tom.ls.41113_copy

មុន​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​វិស័យ​ភាពយន្ត​ហូលីវូដ Tom Cruise មាន​ការងារ​ជា​អ្នក​ជញ្ជូន​ឥវ៉ាន់​ភ្ញៀវ​នៅ​សណ្ឋាគារ និង​ធ្លាប់​មាន​បំណង​ចង់​ធ្វើ​ជា​អាចារ្យ​​កាតូលិក​ទៀត​ផង។​

៣. Megan Fox  

MFox.mh.011313

តួ​ឯក​ស្រី​រឿង "Ninja Turtle” ពី​មុន​មក ធ្លាប់​ធ្វើ​ការ​នៅ​ហាង​លក់​ទឹក​ក្រឡុក ដែល​ទីនោះ​គេ​តម្រូវ​ឲ្យ​នាង​ស្លៀក​ឈុត​ផ្លែ​ចេក​ពី​ក្បាល​ដល់​ចុងជើង។

៤. Brad Pitt

brad-pitt-oscars-2014-ftr

  Brad Pitt ធ្លាប់​ធ្វើ​ការ​នៅ​ភោជនីយដ្ឋាន​លក់​សាច់​មាន់ El Pollo Loco នៅ​អាមេរិក ដោយ​ត្រូវ​តែង​ខ្លួន​ជា​សត្វ​មាន់។

៥. Lady Gaga  

Lady Gaga

មុន​នឹង​ក្លាយ​ជា​តារា​ចម្រៀង​ប៉ុប​លំដាប់​កំពូល​មួយ​រូប ម្ចាស់​បទ "Applause” បាន​ធ្វើ​ការ​ជា​អ្នក​បម្រើ​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង​ញីវយ៉ក។ មិន​តែ​ប៉ុណ្ណោះ​ក្រោយ​មក តារា​ចូល​ចិត្ត​តែង​ខ្លួន​សិចស៊ី​ប្លែក​ៗ​រូប​នេះ​ធ្លាប់​ធ្វើ​ការ​ជា​នារី​រាំ​ស្រាត​ក្នុង​ក្លិប​រាត្រី​ទៀត​ផង។​

៦. Ne-Yo  

ney-g-star.mh.091113

តារា​ចម្រៀង​ចង្វាក់ R&B រូប​នេះ បាន​ធ្វើ​ការ​ដំបូង​នៅ​ភោជនីយដ្ឋាន McDonald ប៉ុន្តែ​ធ្វើ​បាន​តែ​ពីរ​សប្ដាហ៍ គេ​ត្រូវ​បាន​មេ​ស្ដី​ឲ្យ​ខ្លាំង​ៗ​​ដោយ​សារ​ ចៀន​ដំឡូង​បារាំង​ដាក់​អំបិល​ច្រើន​ពេក ធ្វើ​ឲ្យ​គេ​អន់​ចិត្ត​សុំ​លា​ឈប់​តែ​ម្ដង។​ 

៧. Pharrell Williams  

PharrellWilliamsSocialBook

តារា​ចម្រៀង​ម្ចាស់​បទ "Happy” ក៏​មាន​ការងារ​ដំបូង​ៗ​ជា​អ្នក​រត់​តុ​នៅ​ភោជនីយដ្ឋាន McDonald ដែរ និង​ធ្លាប់​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ចំនួន ៣លើក​ នៅ​៣​សាខា​ខុស​ៗ​គ្នា ដោយ​សារ​តែ​ខ្ជិល​ពេក៕

ប្រភព៖ Eonline ប្រែ​សម្រួល៖ វ៉ាន់ថន

មតិយោបល់