• 2020-06-02 02:23:43
  • ព័ត៌មាន

មុនស្លាប់​ Jungkook ថា​ចង់​ភ្លក់​រសជាតិ​ថើបបែប​នេះ យ៉ាង​ហោច​ណាស់ ១ដង​ក្នុង​ជីវិត​

  • 2020-06-02 02:23:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​គាំទ្រ​ BTS (ARMY) អ្នក​ណា​ក៏​ដឹង​ដែរ​ Jungkook ជា​សមាជិក​ពៅ​គេ​ដែលពូកែ​លេង​សើច ប៉ុន្តែ​លោក​ក៏ជា​មនុស្ស​ប្រភេទ​ស្ងប់ស្ងៀម​ មិន​សូវ​ចេះ​មាត់​ក និង​លាក់​អារម្មណ៍​ដែរពេល​ខ្លះ។ មិន​ខុសពី​ Suga ទេ​ នៅ​ពេល​ដែល​មាន​អារម្មណ៍​ថា​ច្របូកច្របល់​ខ្លាំង​ពេក​ Jungkook តែង​ទៅ​ដើរ​លេង​ក្រៅ​តែម្នាក់​ឯង ដើម្បី​ស្រូប​យក​បរិយាកាសស្រស់ស្រាយ​ឡើង​វិញ។

ដោយ​ឡែក​ ងាក​ចូល​សំណួរ​ថា​ តើ​អ្នក​ណា​ជាប្រភេទ​មនុស្ស​ក្នុង​ដួង​ចិត្ត​ Jungkook ឆ្លើយ​ទាំង​អឹមអៀន​ថា​ជា​ IU ជា​និច្ច។

បើ​រម្លឹក​កាលពី​ឆ្នាំ​មុនៗ​ នៅ​ក្នុង​ពេល​សម្ភាសពីនេះ​ពីនោះ​ សមាជិក​ពៅគេ​របស់​ BTS រូប​នេះ​ ត្រូវ​គេ​សួរ​ថា​ តើ​មាន​ឈុត​ណា​ក្នុង​រឿង​ដែល​លោក​ចង់​ជួប​ផ្ទាល់​ក្នុង​ជីវិត​ពិត​ទេ?

ចម្លើយ​គឺ៖ «ក្នុង​រឿង​ដែល​មាន​ចំណងជើង​ថា​ “Love 911” មាន​ឈុត​មួយ​ដែល​តួ​ប្រុស​ចាប់​លើក​តួ​ស្រី​ដោយ​ដៃ​ទាំង ២​ និង​ថើប​នាង។ ខ្ញុំ​ចង់​មាន​ឱកាស​បែប​នេះ​យ៉ាង​ហោច​ណាស់​១ដង​​ មុន​ពេល​ខ្ញុំ​ស្លាប់»។

ខាងក្រោម​ជា​ឈុត​ក្នុង​រឿង​ដែល Jungkook លើក​ឡើង​៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់