• 2020-06-03 08:48:41
  • ព័ត៌មាន

កាន់តែឡើងកូដ! គង់ ចាន់ស្រីមុំ ក្លាយជា Brand Ambassador របស់ផលិតផលល្បីមួយ

  • 2020-06-03 08:48:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រី គង់ ចាន់ស្រីមុំ ដែលជាតារាសម្តែងដ៏លេចធ្លោ និងមានប្រជាប្រិយម្នាក់តាមរយៈការសម្ដែង MV និងខ្សែភាពយន្តនោះ បាន​បោះជំហានជោគជ័យ​មួយទៀត ដោយក្លាយ​ទៅជា​ Brand Ambassador របស់​ផលិត​ផល​សាប៊ូ​ដ៏ល្បីមួយ គឺ​សាប៊ូលីប៉ាយ ដែល​មានលក់នៅជាង ៦០ប្រទេសក្នុងពិភពលោក ដែលទើបនាំចូលក្នុងប្រទេសកម្ពុជាយើងហើយ ចាប់ពីថ្ងៃទី១ ខែមិថុនា​នេះទៅ។

អ្នកនាងគង់ ចាន់ស្រីមុំ ត្រូវបានគេមើលឃើញថា ជាតារាសម្តែងម្នាក់ ដែលទទួលជោគជ័យទាំងលើវិថីសិល្បៈ និងជីវិតគ្រួសារ។ នៅលើវិថីសិល្បៈ អ្នកនាងនៅតែរះភ្លឺចែងចាំង និងទទួលបានការគាំទ្រពីទស្សនិកជនគ្រប់ស្រទាប់ ចំណែកជីវិតគ្រួសារវិញ គឺអ្នកនាងមានគ្រួសារមួយដ៏មានសុភមង្គល ដោយមានស្វាមីដ៏ល្អ គឺលោក គីម សីហា ដែលយល់ចិត្ត ស្រលាញ់ស្មោះស្ម័គ្រ និងលះបង់អ្វីគ្រប់បែបយ៉ាងដើម្បីអ្នកនាង ដែលជំរុញឲ្យជីវិតស្នេហារបស់ពួកគេ ប្រកបដោយសុភមង្គល។ មិនតែប៉ុណ្ណោះ ចំណងស្នេហាដ៏ផ្អែមល្ហែមរបស់ពួកគេ ក៏បានបង្កើតបានបុត្រីម្នាក់ដ៏ស្រស់ស្អាតផងដែរ។

ដោយមើលឃើញពីភាពលេចធ្លោរបស់អ្នកនាង ទាំងលើវិថីសិល្បៈនិងសុភមង្គលក្នុងគ្រួសារនេះហើយ ទើបសាប៊ូលីប៉ាយ ដែលជាផលិតផលដ៏ល្បីលំដាប់ពិភពលោក បានសម្រេចជ្រើសរើសអ្នកនាង ជា Brand Ambassador របស់ខ្លួននៅក្នុងទស្សនវិស័យមួយ ដែលសាប៊ូលីប៉ាយប្រកាន់យក គឺសាប៊ូលីប៉ាយ ការពារសុខភាពគ្រួសារអ្នក។

ក្រោយពីបានក្លាយជា Brand Ambassador របស់សាប៊ូលីប៉ាយភ្លាម អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញអារម្មណ៍រំភើបរីករាយ មិននឹកស្មានដល់ ថា Brand ដ៏ល្បីមួយជ្រើសរើសយកនាង ក្នុងចំណោមតារាល្បីរាប់រយនាក់ទៀត ហើយអ្នកនាងនឹងព្យាយាមបំពេញតួនាទីក្នុងនាមជាអ្នកតំណាងផលិតផលដ៏ល្បីនេះឲ្យបានល្អដើម្បីកសាងទំនុកចិត្តដល់ទស្សនិកជន ដែលតែងតែនិយមគាំទ្រការសម្តែងរបស់នាងផង និងដើម្បីផ្តល់នូវភាពជឿជាក់ដល់អតិថិជនទាំងអស់ដែលប្រើប្រាស់ផលិតផលសាប៊ូលីប៉ាយ ដែលកំពុងចរាចរណ៍នៅលើទីផ្សារកម្ពុជាថា សាប៊ូលីប៉ាយគឺជាសាប៊ូដ៏ល្បី ប្រកបដោយគុណភាព និងគុណតម្លៃដ៏វិសេស ជាងសាប៊ូដទៃទៀត ដែលលក់នៅលើទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។

សាប៊ូលីប៉ាយមានពីរប្រភេទ គឺសាប៊ូបោកគក់ និងសាប៊ូលាងចាន។ សាប៊ូបោកគក់ លីប៉ាយ មានទាំងប្រភេទម្សៅ និងទឹក ។ ម្សៅសាប៊ូបោកគក់លីប៉ាយ ផ្សំពីរូបមន្តពិសេស ពេលប្រើ មិនក្តៅដៃ ឬក្រហាយដៃ មិនធ្វើឲ្យប៉ះពាល់សុខភាពស្បែក អាចបោគកក់ទាំងដៃ និងប្រើជាមួយម៉ាស៊ីន មិនធ្វើឲ្យកកម៉្សៅសាប៊ូលើសម្លៀកបំពាក់ និងជួយសម្អាតស្នាមប្រឡាក់គ្មានសល់ ធ្វើឲ្យសាច់ក្រណាត់ទន់ល្មើយ ភ្លឺរលោងសចែងចាំង ដូចថ្មី។ ចំណែកឯទឹកសាប៊ូលាងចានលីប៉ាយវិញ មានបីប្រភេទ ក្លិនផ្សេងគ្នា លីប៉ាយផ្សំពីមើមខ្ញីស្រស់, លីប៉ាយផ្សំពីរ៉ែអំបិលរ៉ែធម្មជាតិ និងលីប៉ាយផ្សំពីក្រូចឆ្មា។ សាប៊ូលាងចានលីប៉ាយ មានគុណប្រយោជន៍ អាចសំអាតជាតិថ្នាំក្នុងបន្លែ និងផ្លែឈើបានស្អាត និងសុវត្ថិភាពល្អ លាងដបទឹកដោះគោកូនក្មេង កំចាត់ជាតិខ្លាញ់ និងក្លិនឆ្អាបរបស់ត្រី មិនប៉ះពាល់ស្បែកដៃ ងាយជម្រះ ចានស ភ្លឺរលោង៕

មតិយោបល់