- 2020-06-04 03:02:59
- ជីវិតតារា
បើស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ពេលណា សាយ សៀរ៉ា មិនបន្ធូរដៃទេ
- 2020-06-04 03:02:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ពេលណា សាយ សៀរ៉ា មិនបន្ធូរដៃទេ
ចន្លោះមិនឃើញ
តារាសម្ដែងវ័យកណ្ដាល ដែលបច្ចុប្បន្នមិនសូវមានទីផ្សារសិល្បៈ គឺលោក សាយ សៀរ៉ា មានគម្រោងធ្វើដំណើរទៅប្រទេសចំនួនពីរ គឺប្រទេសចិន និងថៃ ដើម្បីមុខជំនួញមួយ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់។
លោក សាយ សៀរ៉ា បានប្រាប់ Sabay ថា លោកមានទុនបម្រុងនៅក្នុងដៃខ្លះហើយ ប៉ុន្តែលោកត្រូវសិក្សាបន្ថែមទៀតលើផលិតផលសម្អាងប្រភេទណាខ្លះដែលត្រូវនាំចូល ហើយថាតើត្រូវនាំចូល និងចែកចាយផ្ដាច់មុខតែម្ដង ឬយ៉ាងណា។ សៀរ៉ា បន្ថែមថា រូបលោករង់ចាំឲ្យតែដល់ពេលស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់បន្តិចនឹងអាលបានចេញដំណើរភ្លាម ព្រោះលោកបាត់ចំណូលជាយូរមកហើយ ដោយមិនហ៊ានចេញសម្ដែង ឬរកស៊ីក្នុងគ្រាហ៍នេះ។
សាយ សៀ៉រ៉ា៖ "បើជោគជ័យលើជំនួញនេះ ខ្ញុំមិនបន្ធូរដៃទេ ហើយរឿងផ្សេងទៀត ចាំគិតក្រោយដូចជារឿងរៀបចំគ្រួសារ"។
នៅអំឡុងពេល នៃការឆ្លងរាតត្បាតជាសកលមេរោគកូវីដ-១៩ នេះ សៀរ៉ា បានបាត់ចំណូលស្ទើរទាំងស្រុងពីការងារសិល្បៈដូចជាការសម្ដែង ច្រៀង និងធ្វើជាពិធីករតាមកម្មវិធីផ្សេង។
ជំហានទី១ ដែលលោកឈានទៅជាន់ទឹកដីបរទេស ដើម្បីរកស៊ីនេះ គឺសង្ឃឹមថានឹងទទួលបានការគាំទ្រពីអតិថិជន ជាពិសេសយុវវ័យដែលធ្លាប់គាំទ្រលោកផ្ទាល់ ហើយលោកក៏មិនចោលការងារសិល្បៈដែរ៕