• 2020-06-04 05:04:51
  • ព័ត៌មាន

មុន​ល្បី​ឈ្មោះ​ជា​តារា​សម្ដែង​ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ធ្លាប់​ជា DJ វិទ្យុ

  • 2020-06-04 05:04:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​មនុស្ស​មិន​មែន​ត្រូវ​តែ​នៅ​មួយ​កន្លែង​ទេ ព្រោះ​នៅ​មាន​មេរៀន​ជា​ច្រើន​ដែល​ត្រូវ​រៀន​ និង​ទទួល​បទ​ពិសោធន៍​ថ្មីៗជាបន្ត។ ដូច​តារា​ថៃ​ទាំង​ ៣​នាក់​នេះ​ ពីមុន​ពួកគេ​សុទ្ធ​តែ​ជា​ DJ វិទ្យុ​ដ៏​មាន​ថ្វីមាត់​ និង​សម្បូរ​វោហារ​ ប៉ុន្តែ​ទេពកោសល្យ​របស់ពួកគេ​មិន​មែន​មាន​តែ​សមត្ថភាព​និយាយ​ទេ ព្រោះ​ក៏​អាច​សម្ដែង​បាន​ដែរ។

ជា​លទ្ធផល​បញ្ជាក់​យ៉ាង​ច្បាស់ នៅពេល​ដែល​ អ្នក​ទាំង ៣​វិវត្ត​ខ្លួន​ជា​តារា​សម្ដែង​ ពួកគេ​ក៏​ធ្វើ​បាន​យ៉ាង​ល្អ​ រហូត​មាន​ឈ្មោះ​កាន់​តែ​ល្បី៖

១. Koy Rachwin

តារាស្រី​ដែល​រួសរាយ​ម្នាក់​នេះ​ ត្រូវ​គេ​ស្គាល់​ច្បាស់​ពេល​សម្ដែង​រឿង​ "The Last Moment” ដើរជា​តួ​ឯកាលពីឆ្នាំ ២០០៨ ជាមួយ​នឹង​ Pae Arak និង​ Peak Pattarasaya។ មុន​ចូល​សម្ដែង​នាង​គឺជា​ពិធីការិនីវិទ្យុដ៏​ល្បី។

២. Cris Horwang

នាង​ចូល​ប្រឡូក​ក្នុង​វិស័យសិល្បៈដំបូង​ពេល​មាន​អាយុ​ ២៥ឆ្នាំ ពេល​នោះ​នាង​ចាប់អាជីព​ជា​តារា​ម៉ូដែលផ្សាយ​ពាណិជ្ជកម្ម ។ ពេល​នោះ​ នាង​ក៏​បាន​សាកល្បង​ការងារ​ជា DJ ដែរ គឺ​នៅ​ឆ្នាំ ២០០៨។

ក្រោយ​មក​ ដោយសារ​សមត្ថភាព​មិន​ងស់​ត្រឹម​នេះ​ Cris ក៏​បាន​ធ្វើ​ជា​តារាសម្ដែង​ ពេល​សម្ដែង​រឿង​ «ngkok Traffic Love Story» កាលពីឆ្នាំ ២០០៩ ជាមួយ​ Ken Theeradeth។

៣. Dj Push Puttichai

DJ Push បង្ហាញ​មុខ​ដំបូង​ពេល​សម្ដែង​រឿង​ "Wae Mayura” កាល​ពី​ឆ្នាំ ២០១២ ជា​តួ​ពិសេស។ ក្រោយ​មក​ក៏​បាន​សម្ដែង​ជា​តួ​ឯក​​ ក្នុង​រឿង​ «Club Friday The Series 1» ជាមួយ​ Ice Preechaya។ ក្នុង​ឆ្នាំ ២០១៤ ប្រជាប្រិយភាព​របស់លោករឹតតែហក់​ឡើង​ថែម​ទៀត​ ពេល​ត្រូវ​បាន​ជ្រើស​ឲ្យ​សម្ដែង​ជាតួ​ឯក​ក្នុង​រឿង​ «Leh Nangfah» ជាមួយ​ Vill Wannarot។ ងាក​ទៅ​ក្រោយ​ បន្តិច​លោក​ក៏​មាន​ប្រភព​ចេញ​ពី​វិស័យ​ DJ វិទ្យុ​ដែរ៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់