• 2020-06-04 08:12:01
  • ព័ត៌មាន

ចរិត Pancake ត្រូវ​ប្ដូរទាំងស្រុង​ ពេលជួបយាយគ្រវី​សក់ និង​តារា​កំប្លែង​ផ្សេងទៀតក្នុង​រឿង​ថ្មី

  • 2020-06-04 08:12:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​មាន​ចំណងជើ​ង​ថា​ «Potjaman Sawangkata» ជា​ភាពយន្ត​ខ្នាតធំ​ថ្មី​ប្រចាំ​ឆ្នាំ ២០២០​ ដែល​ជា​ការ​រួម​សម្ដែង​រ Pancake Khemanit, Nak Charlie, Jaturong Mokjok, Kootee Aramboy, Ekkachai Srivichai ជាពិសេស​ក៏​មាន​ការ​បង្ហាញ​មុខ​របស់​ Sitang Boutorng ឬ​យាយគ្រវី​សក់​ដែរ។

ជា​ខ្សែភាពយន្ត​បែប​កំប្លែង​មួយ​ទៀត​របស់​ថៃដែល​តួរ​ទាំងអស់​សុទ្ធ​តែ​មាន​ឈុត​ឆាក​កំប្លែង​រៀងៗ​ខ្លួន តួ​យ៉ាង​ដូច​ Pancake ជា​ដើម។ សម្រាប់​នាង​ នាង​បាន​ប្រាប់​ថា​វា​ជា​ការ​សាក​ល្បង​អ្វី​ថ្មី​មួយ​បែប​ទៀត​ ហើយ​ក្នុង​រឿង​នេះ​ក៏​មាន​ការ​លំបាក​បន្ដិច​បន្ដួច​សម្រាប់​នាង​ដែរ ពិសេស​ភាសា​និយាយ ក៏ដូចជាកាយវិការ​សម្ដែង​ចេញ​ទៅ​ ប៉ុន្តែ​នាង​ក៏​សប្បាយ​ចិត្ត​ដែល​បានរួមការងារ​នៅពេល​នេះ។

អ្វី​ដែល​អាច​ញ៉ាំងរឿង​នេះ​កំប្លែង​បន្ថែម​ ក៏ព្រោះ​តែ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារាល្បីលើ​បណ្ដាញ​សង្គម​ Sitang Bouthorng ដែល​គ្រប់គ្នា​ភាគ​ច្រើន​ស្គាល់​ច្បាស់​ថា​យាយគ្រវី​សក់។

ទស្សនា​ Trailer ដូច​ខាងក្រោម៖

ប្រភព៖ khaosod ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់