• 2020-06-08 07:03:51
  • ចម្រៀង

តន់ ច័ន្ទសីម៉ា ចាក់ដោតអារម្មណ៍អ្នកចូលចិត្ដបង្អួតសម្ភារៈ និងអ្នកជួបស្នេហាក្រឡាប់ចាក់

  • 2020-06-08 07:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ពេល​ស្រឡាញ់​ថា​រៀបការ ពេល​សាវា​ទើប​ដឹង​ថា​ស្នេហា​ក្រឡាប់ចាក់" នេះ គឺ​ជា​ឃ្លា​មួយ​នៅ​ក្នុង​បទ​ចម្រៀង​ទើប​ចេញ​ថ្មី​របស់​កញ្ញា តន់ ច័ន្ទ​សីម៉ា ដែល​និពន្ធ Melody និង​ទំនុក​ច្រៀង​ដោយ​លោកឧកញ៉ា​វ័យ​ក្មេង ឡេង ណាវ៉ាត្រា។

តាម​រយៈ​បទ​ចម្រៀង​នេះ បាន​ហែក​អស់​កេរ្តិ៍​​អ្នក​ចូលចិត្ដបង្ហួត​សម្ភារៈ​ល្អៗដាក់គ្នា ហើយ​ចុង​ក្រោយ​ជួប​នឹង​រឿង​ស្នេហា​បែកបាក់​ដែល​យុវវ័យ​ក្នុង​សង្គម​ខ្មែរបច្ចុប្បន្នមួយចំនួនក៏​ធ្លាប់​ឆ្លងកាត់ដែរ។

ចំពោះ​សាច់​ភ្លេង​ក្នុង​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា"ស្នេហា​ក្រឡាប់​ចាក់" នេះ​វិញ ក៏​មាន​បង្កប់​នូវ​ភ្លេង​បុរាណ​ខ្មែរ​ដូច​ជា​ឧបករណ៍​រនៀត និង​ទ្រ​ជា​ដើម អម​ដោយ​ក្បាច់​រាំ​ពុត​ពេន​យ៉ាង​ល្អ​មើល​ប្លែក​ភ្នែក។

រីឯ​កញ្ញា តន់ ច័ន្ទ​សីម៉ា ដែល​ជា​តារា​ចម្រៀង​ក្នុង​បទ​នេះ​ផ្ទាល់​ក៏​បាន​ចូល​សម្ដែង​យ៉ាង​ល្អ​នៅ​ក្នុង MV នេះ​ដែរ ដោយ​គ្រាន់​តែ​ដាក់​បង្ហោះ​នៅលើ YouTube ភ្លាម ទទួល​បាន​អ្នក​ចូល​មើល​រាប់​ម៉ឺន​ដង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់