• 2020-06-10 10:40:23
  • ព័ត៌មាន

មាន​ហេតុផល​១ ឱក សុគន្ធ​កញ្ញា បញ្ចេញ​រូប​ជាមួយ ពេជ្រ សោភា យ៉ាង​កម្រ​នៅ​ថ្ងៃ​នេះ

  • 2020-06-10 10:40:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា ជា​តារា​ចម្រៀង​រួម​ទ្រនំ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ ឃើញ​មុខ​គ្នា​ញឹក​ញាប់​ក៏​ពិត​មែន ប៉ុន្តែ​រឿង​ពិត​មួយ គឺ​ថា ឱក សុគន្ធ​កញ្ញា និង ពេជ្រ សោភា កម្រ​ថត​រូប​ជុំ​គ្នា​ណាស់ ក្នុង​នោះ​សូម្បី​តែ​សាមី​ខ្លួន​ក៏​បាន​ទទួល​ស្គាល់​ដែរ។

នៅ​មិន​ទាន់​មាន​មូលហេតុ​ពិត​ប្រាកដ​នៅ​ឡើយ​ថា​តើ​ហេតុ​អ្វី ពួក​គេ​មិន​សូវ​មាន​រូប​ជុំ​គ្នា​នោះ​ទេ។ ប៉ុន្តែ​កន្លង​មក​ធ្លាប់​មាន​ចចាមអារ៉ាម​ថា ពួក​គេ​ទាំង​ពីរ​មិន​សូវ​ស៊ី​ខ្សែ​គ្នា​ប៉ុន្មាន​ទេ ក្នុង​នាម​ជា​ខ្លាញី​២​នៅ​ក្នុង​ទ្រនំ​តែ​មួយ ប៉ុន្តែ​សាមី​ខ្លួន​ទាំង​ពីរ​មិន​ដែល​បក​ស្រាយ​ឡើយ។

រហូត​មក​ទល់​នឹង​ពេល​នេះ ទើប សុគន្ធ​កញ្ញា ដែល​ពេល​នេះ​បាន​ក្លាយ​ជា​ប្អូន​ថ្លៃ​របស់​ថៅកែ​ផលិតកម្ម បាន​បញ្ចេញ​រូប​មួយ​សន្លឹក​ជាមួយ ពេជ្រ សោភា យ៉ាង​កម្រ ព្រម​ជាមួយ​សារ​ខ្លី​មួយ​ផង។

កញ្ញា សរសេរ​ថា "មិន​សូវ​មាន​រូប ជាមួយ​គ្នា​ទេ.. លើក​ក្រោយ​ពេល​ជួប​គ្នា​ត្រូវ​ថត​រូប​ឲ្យ​បាន​ច្រើន​ៗ!”។ រូប​មួយ​សន្លឹក​នេះ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ពួក​គេ​ទាំង​ពីរ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ខណៈ​តាម​ពិត អ្នកម្ដាយ​របស់ ឆលី ចង់​ឆ្លៀត​ឱកាស​ដើម្បី​ជូន​ពរ​ដល់​មិត្ត​ភ័ក្តិ​ក្នុង​ថ្ងៃ​ពិសេស​ផង។

ម្សិលមិញ​នេះ ពេជ្រ សោភា បាន​ប្រារព្ធ​ពិធី​ខួប​កំណើត​ក្នុង​លក្ខណៈ​ឯកជន​មួយ ដែល​ជា​ខួប​គម្រប់ ៣៧​ឆ្នាំ​របស់​នាង។ ក្នុង​ឱកាស​នេះ គេ​ឃើញ​មិត្ត​រួម​អាជីព​របស់ សោភា ពិសេស​ក្រុម​តារា​ចម្រៀង​ហង្សមាស បាន​ចូល​មក​ជូន​ពរ​នាង​ហូរហែ ហើយ​ ឱក សុគន្ធ​កញ្ញា ក៏​ដូច​គ្នា។ "ថ្ងៃ​នេះ​ចង់​និយាយ​ថា រីករាយ​ថ្ងៃ​កំណើត​ឯង.. ជូន​ពរ​ឯង​មាន​សុខភាព​ល្អ ការងារ​កាន់​តែ​រីក​ចម្រើន​ មុខរបរ​ជោគជ័យ​ លុយ​ហូរ​ចូល​ដូច​ទឹក ហើយ​សម្រស់​វិញ​មិន​បាច់​និយាយ​ដឹង​តែ​ស្អាត​ជា​អមតៈ​"៕

អត្ថបទ៖ ទារិកា

មតិយោបល់