• 2020-06-16 03:35:29
  • ព័ត៌មាន

ចិត្ត​មិន​ចាញ់​ឧកញ៉ា​មាន​លុយ​វាល់​លាន ខាត់ សុឃីម បន្ត​ជួល​បន្ទប់​ឲ្យ​កម្មករ​ក្នុង​តម្លៃ​ថោក​បំផុត

  • 2020-06-16 03:35:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្ប​ការិនី​មានពហុ​ជំនាញ ប្រកប​ដោយ​វោហារសព្ទ គឺ​អ្នកនាង ខាត់ សុឃីម ប្រកាស​បន្ត​ជួល​បន្ទប់​ស្នាក់​នៅ​ថោក​បំផុត​ក្នុងរាជធានីភ្នំពេញដល់អ្នកស្នាក់នៅ រហូត​ដល់​ស្ថានភាព​ជំងឺ​កូវីដ-១៩ បាន​ល្អ​ប្រសើរ​ទាំង​ស្រុង។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​សំណួរ​ជា​ច្រើន សួ​ថា​តើ​អ្នក​នាង​នឹង​រម្លើង​ថ្លៃ​បន្ទប់​ជួល​ទេ? ក្នុង​គ្រាហ៍​ដែល​នាង​ត្រូវ​ការ​លុយ​ដើម្បី​ដោះស្រាយ​ការ​ចំណាយ​ផ្សេង​ៗ ក្រោយ​ពីនាង​បាត់​ចំណូល​ស្ទើរ​ទាំង​ស្រុង​ពី​វិស័យសិល្បៈ។

អ្នកនាង ខាត់ សុឃីម និយាយ​ថា អ្នកនាង​យល់​ច្បាស់​ពី​ការ​លំបាក​របស់​បងប្អូន ជា​ពិសេស​កម្មករ-​កម្មការិនី​ក្នុង​គ្រាហ៍​នេះ ទើប​អ្នកនាង​សម្រេច​ចិត្ត​ច្បាស់​ហើយ​ថា នឹង​បន្ត​អនុវត្ត​តម្លៃ​ជួល​បន្ទប់​នេះ​រហូត​ដល់​ជំងឺ​កូវីដ-១៩ ផុត​រលត់​ពី​កម្ពុជា​ទាំង​ស្រុង។ ទោះ​បីជា​អ្នក​នាង​ត្រូវការ​លុយ​ច្រើន ហើយ​ពេល​ខ្លះ​មានការខ្វះខាត​ទៀតផងនៅក្នុង​អំឡុង​ពេល​វិបត្ដិជំងឺកូវីដ-១៩ នេះ ក៏​អ្នក​នាង​មិន​ផ្លាស់ប្ដូរ​ចិត្ត ឬ​សើរើ​រឿង​ថ្លៃ​បន្ទប់​បងប្អូន​ដែល​កំពុងស្នាក់នៅដែរ។

អ្នកនាង ខាត់ សុឃីម មាន​បន្ទប់​ជួល​ចំនួន​៣៦​បន្ទប់ ស្ថិតនៅ​ម្ដុំ​លូ​ប្រាំ ក្រោយ​ធនាគារ​វឌ្ឍនៈ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញដែលទើប​សង់​រួច​នៅ​ឆ្នាំ​២០១៩។ តម្លៃ​បន្ទប់​មាន​ចាប់ពី​ចន្លោះ​ពី​៣០ ទៅ​៣៥​ដុល្លារ​ក្នុង​១​ខែ ប៉ុន្ដែ​អ្នក​នាង​បាន​បញ្ចុះ​តម្លៃមក​នៅ​ត្រឹម​១៥​ដុល្លារ​ក្នុង​១​ខែ ចាប់​តាំង​ពី​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០២០ មកម្ល៉េះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់