• 2020-06-16 04:32:51
  • ព័ត៌មាន

ចង់​បាន​ប្រពន្ធ​ខ្លាំងយ៉ាងណា បើ​ម្ដាយមិន​ព្រមទេ Bosco Wong គ្មាន​ថ្ងៃ​បាន​រៀបការឡើយ

  • 2020-06-16 04:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bosco Wong ជា​តារា​ប្រុសដែល​មាន​នារី​លង់​ស្នេហ៍​ជា​ច្រើន​នាក់ ដោយសារ​មន្តស្នេហ៍​ទឹក​មុខ និង​តាមរយៈ​ការ​សម្ដែង​របស់​លោក។

មក​ដល់​ឆ្នាំ​នេះ​ លោក​មាន​អាយុ​ ៣៩​ឆ្នាំ​ហើយ​ មិន​ក្មេង​ទេ ហើយរយៈពេល​​ដែល​ចំណាយ​លើវិថី​សិល្បៈក៏​មិន​តិច​ដែរ។ ប៉ុន្តែ​បើ​និយាយ​ពី​រឿង​ជីវិត​គូ​វិញ​ ដូចជា​មិន​ទាន់​មាន​សញ្ញា​សោះ​ ហើយ​លោកក៏មិនទាន់​មានគម្រោង​ ថែម​ទាំង​និយាយ​បែប​លេង​សើច​ថា​ ដៃគូ​រួមជីវិត​​ត្រូវ​តែ​ធ្វើ​ឲ្យ​ម្ដាយ​របស់លោកពេញ​ចិត្ត​ស្ដូក​សិន ទើប​មាន​សង្ឃឹម។

ដោយសារ​ធំដឹង​ក្ដី​នៅ​ជាប់​ម្ដាយ​រហូត​ ទើប​មនោសញ្ចេតនា​ម្ដាយ​កូន​មាន​ខ្លាំង។ ហេតុនេះសម្រាប់​ដៃគូជីវិត ត្រូវ​តែ​ឆ្លងកាត់​ម្ដាយ​សិន ព្រោះ​បើ​សិន​ជា​រៀបការ​ទាំង​ម្ដាយ​មិនពេញ​ចិត្ត នោះ​ជីវិត​គ្រួសារ​ក៏​មិន​មាន​សុភមង្គលដែរ៕​

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់