• 2020-06-16 05:33:39
  • ជីវិតតារា

សុវត្ថិ មុនីវណ្ណ ប្រកាសជួបអ្នកគាំទ្រក្រៅឆាក នៅ "ផ្ទះព្រាប សុវត្ថិ"

  • 2020-06-16 05:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ គឺ​លោក សុវត្ថិ មុនី​វណ្ណ ប្រកាស​ជួប​អ្នក​គាំទ្រ​នៅ​ក្រៅ​ឆាក ដើម្បី​ថត​រូប​អនុស្សាវរីយ៍ នៅ​ឯ​ភោជនីយដ្ឋាន"ផ្ទះ​ព្រាប សុវត្ថិ" ស្ថិតនៅ​ក្បែរ​វត្ដ​សំរោង​អណ្ដែត ក្នុង​សង្កាត់​គោគឃ្លាង ខណ្ឌសែន​សុខ នៅ​ថ្ងៃនេះ។

លោក សុវត្ថិ មុនី​វណ្ណ បាន​និយាយ​នៅ​ក្នុង​វីដេ​អូ ​Live ជាង​២០​នាទី នៅ​ថ្ងៃទី១៦ ខែ​មិថុនា ថា ប្រសិន​បង​ប្អូន​អញ្ជើញ​មក​ពិសា​បុក​ល្ហុង ឬ​អាហារ​នៅ​ ផ្ទះ​ព្រាប សុវត្ថិ នឹង​បាន​ជួប​រូប​លោក ដើម្បី​ជជែក​គ្នា​លេង ក៏​ដូច​ជា​ថត​រូប​អនុស្សាវរីយ៍។ មុនី​វណ្ណ នឹង​រង់ចាំ​អ្នក​គាំទ្រ​ទាំង​អស់​នៅ​ថ្ងៃ​នេះ ចាប់​ពី​ម៉ោង​១១​ព្រឹក រហូត​ដល់​ម៉ោង​៩​យប់ ដែល​ជា​ពេល​វេលា​ហាង​ចាប់​ផ្ដើម​បើក​ដំណើរការ​ទទួល​ភ្ញៀវ​ជា​ធម្មតា។

វត្តមាន​របស់​កូន​ប្រុស​កំពូល​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស មាស នៅ​ពេល​នេះ គឺ​ចង់​បង្ហាញ​ពី​ទិដ្ឋភាព​ដ៏​ស្រស់ស្រាយ និង​មុខ​ម្ហូប​ឆ្ងាញ់​ប្រចាំ​ហាង​ព្រាប សុវត្ថិ ផង និង​បង្កើត​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​អ្នក​គាំទ្រ​ផង។

រូបភាព៖ ហ្វេសប៊ុក ព្រាប សុវត្ថិ

"ផ្ទះ​ព្រាប សុវត្ថិ” ចាប់​ផ្ដើម​បើក​ដំណើរការ​ប្រហែល​កន្លះ​ខែ​មក​ហើយ ហើយ​ភោជនីយដ្ឋាន​មួយ​នេះ​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​អតិថិជន និង​អ្នក​គាំទ្រ​លោក ព្រាប សុវត្ថិ​ផ្ទាល់ និង​កូនៗ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់