• 2020-06-16 13:21:09
  • ព័ត៌មាន

ស្អាតអស់ទាស់! ១០សន្លឹក បង្ហាញសម្រស់ Angelina Jolie កាលពីអាយុ ១៦ឆ្នាំ

  • 2020-06-16 13:21:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Angelina Jolie បានចាប់ផ្ដើម​ចូលសម្ដែង​ដំបូង​កាលពីឆ្នាំ១៩៩១ ក្នុងអាយុ ១៦ឆ្នាំ ប៉ុន្តែ​មិនជោគជ័យនោះទេ។ រហូតដល់ឆ្នាំ ១៩៩៣ ក្នុងវ័យ ១៨ឆ្នាំ ទើប​នាង​ចូលថត​កុនអាជីព ដោយ​ដើរ​តួ​ជា​តួ​អង្គ​សំខាន់​នាំ​មុខ​គេ​ក្នុង​ខ្សែភាពយន្ត​វិទ្យាសាស្ត្រ​ Cyborg 2។

បី​ឆ្នាំ​ក្រោយ Jolie ​បាន​បង្ហាញ​ខ្លួន​ក្នុង​ខ្សែ​ភាពយន្ត​បែប​​ត្រាច់ចរ​ Mojave Moon ដែល​អ្នក​រាយការណ៍​ព័ត៌មាន​របស់​ហូលីវូដ​ចេញ​អត្ថបទ​សរសើរ​ថា​ Jolie ជា​សិល្ប​ការិនី​មួយ​រូប​ដែល​ស៊ី​កាម៉េរា​បំផុត។ ក្រោយ​មក​ នាង​ក៏​បាន​ដើរ​តួ​ជា Lara Croft ក្នុង​រឿង​ Tomb Raider ក្នុង​ឆ្នាំ​២០០១។

បច្ចុប្បន្ន ទោះមានវ័យ ៤៥ឆ្នាំ ប៉ុន្តែ​តារា​ស្រី​ដែលជា​ម្ដាយចិញ្ចឹមរបស់កូនខ្មែរ ម៉ាដុក នៅតែ​មានសម្រស់​ស្រស់សោភាដដែល។

ចង់ដឹងថា​កាលពីមានវ័យត្រឹម ១៦ឆ្នាំ Jolie មានសម្រស់យ៉ាងណានោះ សូមទស្សនា​បណ្ដុំរូបភាពខាងក្រោមនេះ៖

រូបភាព៖ Daily Mail

មតិយោបល់