• 2020-06-17 07:31:02
  • ជីវិតតារា

សមាជិកនៃ "2NE1 អនាគត”​ របស់ YG ទៅដល់ណាអស់ហើយ?

  • 2020-06-17 07:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម YG Entertainment កាល​ពី​ឆ្នាំ ២០១២ បាន​បង្ហាញ​វីដេអូ​មួយ​ឈ្មោះ​ថា​ "Future 2NE1” ដែល​ពេល​នោះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។

​​ អ្នក​ហាត់​ការ (Trainee) បួន​នាក់​ដែល​បាន​បង្ហាញ​មុខ​ក្នុង​វីដេអូ​នា​ពេល​នោះ ត្រូវ​បាន​គេ​សង្ស័យ​ថា​នឹង​អាច​ជា​សមាជិក​នៃ​ក្រុម​​នារី​នា​ពេល​អនាគត​របស់ YG Entertainment ប៉ុន្តែ​វា​មិន​បាន​​ក្លាយ​ជា​ការ​ពិត​នោះ​ឡើយ ដោយ​ពួក​គេ​ទាំង​បួន សុទ្ធ​តែ​បាន​ចាក​ចេញ​ពី​ផលិតកម្ម YG។ គិត​ទៅ មាន​រយៈពេល​ជិត ៨ឆ្នាំ​ហើយ ដែល​អ្នក​ហាត់​ការ​មាន​ទេព​កោសល្យ​ទាំង​បួន​ត្រូវ​បាន​ផលិតកម្ម​បង្ហាញ​មុខ។ ត​ទៅ​នេះ​​មក​ដឹង​ថា​អ្នក​ហាត់​ការ​ម្នាក់ៗ​រសាត់​ទៅ​ដល់​ណា​​ខ្លះ ៖

១. Lee Seoyeon

ក្រោយ​ពី​បាន​ចាក​ចេញ​ពី​ផលិតកម្ម YG អ្នក​ហាត់​ការ​ឈ្មោះ Lee Seoyeon បាន​ចូល​រួម​ប្រលង​ប្រជែង​ក្នុង​កម្មវិធី Idol School។ តាម​រយៈ​កម្មវិធី​នេះ នាង​អាច​បង្ហាញ​ចេញ​នូវ​សមត្ថភាព​របស់​ខ្លួន និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន ហើយ​អាច​ស្ថិត​នៅ​លំដាប់​ថ្នាក់​ទី ៧ នៅ​វគ្គ​ចុង​បញ្ចប់​នៃ​កម្មវិធី។ បែប​នេះ​ហើយ​ទើប​នាង​អាច​ក្លាយ​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​​ចម្រៀង Fromis_9។ គួរ​ដឹង​ថា Lee Seoyeon គឺ​ជា​សមាជិក​នៃ "Future 2NE1” តែ​មួយ​គត់​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ជា​មួយ​ក្រុម​ចម្រៀង។

២. Park Seoyoung

ចាប់​តាំង​ពី​ចែក​ផ្លូវ​ជា​មួយ​ផលិតកម្ម YG មក Park Seoyong ហាក់​ដូច​ជា​មាន​សកម្មភាព​ច្រើន ក្នុង​នោះ​មាន​ដូច​ជា​ការ​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ Produce 48 ជា​កម្មវិធី​ដែល​បង្កើត​ក្រុម​ចម្រៀង IZ*ONE។ យ៉ាងណាក្ដី Park Seoyoung ​មិន​អាច​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នោះ​ទេ ដោយ​ចំណាត់​ថ្នាក់​ចុង​ក្រោយ​របស់​នាង​គឺ​ស្ថិត​នៅ​លំដាប់​ទី ៥៥។

នាង​បាន​ប្រើ​ប្រាស់​ឈ្មោះ​ផ្សេង​ថា "Roya” ជា​ឈ្មោះ​ក្នុង​សិល្បៈ ហើយ​ជា​មួយ​ឈ្មោះ​នេះ​នាង​បាន​បញ្ចេញ​បទ​ចម្រៀង​ទោល​ដំបូង​ មាន​ចំណង​ជើង​ថា "Buterfly”។

៣. Moon Sua

Moon Sua បាន​ស្ថិត​នៅ​ក្នុង​ផលិតកម្ម YG យូរ​ឆ្នាំ​ដែរ ដោយ​បាន​ចាក​ចេញ​នា​ឆ្នាំ ២០១៩ ​ក្រោយ​ពី​ធ្វើ​ជា​អ្នក​ហាត់​ការ​អស់​រយៈពេល​ប្រមាណ​ ១០​ឆ្នាំ។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ខក​ចិត្ត​នឹង​ការ​ចាក​ចេញ​របស់​នាង ដោយ​សារ​នាង​ធ្លាប់​បាន​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន​ជា​ច្រើន​លើក​មក​ហើយ។ បច្ចុប្បន្ន​នេះ​នាង​ធ្វើ​ជា​អ្នក​ហាត់​ការ​នៅ​ផលិតកម្ម MYSTIC Story។

​​​​៤. Im Suah

Im Suah ហាក់​ដូច​ជា​​រក្សា​ភាព​ស្ងប់ស្ងាត់​បាន​ល្អ ចាប់​តាំង​ពី​ចេញ​ពី​ផលិតកម្ម YG។ នាង​មាន​សកម្មភាព​ច្រើន​តែ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​បង្ហោះ​បទ​ចម្រៀង​ច្រៀង Cover មួយ​ចំនួន​លើ​គណនី YouTube របស់​ខ្លួន៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ សុខហេង

មតិយោបល់