• 2020-06-17 09:02:59
  • ព័ត៌មាន

រថយន្ត Roll Royce ប្រភេទ SUV ដំបូង​បំផុត​លើ​លោក សេដ្ឋី​នី ទ្រី ដាណា អូស​ពី​ឃ្លាំង​ក្ដៅ​ៗ​ព្រឹក​មិញ

  • 2020-06-17 09:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​នេះ​មាន​ការ​ចាប់​អារម្មណ៍​មួយ ក្រោយ​ពី​គេ​បាន​ឃើញ​សេដ្ឋីនី ទ្រី ដាណា បាន​អូស​រថយន្ត​ដ៏​ប្រណិត​មួយ​ក្នុង​លោក ម៉ាក Roll Royce ប្រភេទ SUV លើក​ដំបូង​បំផុត​លើ​ពិភព​លោក ដែល​គេ​ដឹង​ថា​មាន​តម្លៃ​កប់​ក្ដោង។

ម៉ាក​ពិត​ប្រាកដ​រថយន្ត​ដ៏​ប្រណិត​នេះ គឺ Rolls-Royce Cullinan ដែល​ទើប​ប្រកាស​បើក​លក់​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ។ យ៉ាង​ណា នៅ​ថ្ងៃ​នេះ រថយន្ត​លំដាប់​អភិជន​មួយ​នេះ ក៏​បាន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ដែរ ហើយ​ក៏​ត្រូវ​បាន​សេដ្ឋី​ចិត្ត​ល្អ ទ្រី ដាណា ទិញ​យក​ធ្វើ​ជា​កម្មសិទ្ធិ​រួច​ហើយ។

រថយន្ត Rolls-Royce Cullinan ប្រភេទ Black Badge ស៊េរីឆ្នាំ២០២០ដែល​ប្រកាស​លក់​នៅ​ថៃ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ(រូប​តំណាង)

លោក ហ៊ា រិទ្ធ ដែល​ជា​ស្វាមី​របស់​អ្នក​នាង ទ្រី ដាណា បាន​បង្ហោះ​រូបភាព​រថយន្ត​នេះ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន បង្ហាញ​ពី​ការ​មក​ដល់​នូវ​សមាជិក​ថ្មី​ដ៏​ហំហាន​នេះ ដែល​សរុប​ទៅ គូស្វាមី​ភរិយា​លំដាប់​អភិជន​រូប​នេះ​មាន​រថយន្ត​ប្រភេទ Rolls Royce ចំនួន​២​គ្រឿង​ហើយ ក្នុង​នោះ​ទាំង​ពីរ​គឺ​មាន​ពណ៌​ស​ដូច​គ្នា ដែល​មួយ​គ្រឿង​មុន គឺ​ប្រភេទ Rolls Royce ធម្មតា។

ក្រុម​អ្នក​គាំទ្រ​របស់​អ្នក​នាង ទ្រី ដាណា ជា​ច្រើន​បាន​ចូល​រួម​អបអរ​សាទរ​គូស្វាមី​ភរិយា​មួយ​គូ​នេះ។ តាម​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​មួយ​បាន​ឲ្យ​ដឹង​ថា រថយន្ត Rolls-Royce Cullinan គឺ​ជា​ស៊េរី​ទំនើប​បំផុត​ក្នុង​ចំណោម​ត្រកូល Roll Royce ហើយ​វា​ត្រូវ​បាន​អ្នក​ស្រី ទ្រី ដាណា ដែល​ល្បី​ឈ្មោះ​នៅ​លើ​បណ្ដាញ​សង្គម បាន​បញ្ជា​ទិញ​ប្រមាណ ១០​ថ្ងៃ​មុន ហើយ​ថ្ងៃ​នេះ ទើប​តែ​មក​ដល់ ហើយ ទ្រី ដាណា ក៏​បាន​បង្ហាញ​មុខ​ចូល​ទៅ​ទទួល​យក​សមាជិក​ថ្មី​នៅ​ព្រឹក​មិញ​ពី​ហ្គារ៉ាស់​ធំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

ចំពោះ​តម្លៃ ប្រភព​មួយ​បាន​លួច​បង្ហើប​ថា Rolls-Royce Cullinan គឺ​មាន​តម្លៃ​ប្រមាណ​ជាង ៩០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ ត្បិត​ថា ស្ត្រី​អភិជន​ដែល​ធ្លាប់​មាន​ប្រវត្តិ​ជា​អ្នក​លក់​ខោអាវ​ក្រោម​ឆ័ត្រ ទើប​​បាន​បង្ហាញ​ជា​សាធារណៈ ថា​ជា​ម្ចាស់​លើ​រថយន្ត​ប្រភេទ SUV ទី​១​ក្នុង​សែស្រឡាយ Rolls Royce នៅ​ព្រឹក​នេះ​ក៏​ពិត​មែន ប៉ុន្តែ​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ដដែល​បាន​ឲ្យ​ដឹង​ថា មាន​បុគ្គល​លំដាប់​អភិជន​ច្រើន​នាក់​ហើយ ដែល​បាន​ក្លាយ​ជា​ម្ចាស់​លើ Rolls-Royce Cullinan នៅ​ក្នុង​ស្រុក​ខ្មែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់