• 2020-06-22 02:52:25
  • ព័ត៌មាន

SM ប្រកាសថ្ងៃ​ Irene និង​ Seulgi ចេញ​បទ​ថ្មី​រួមគ្នា​លើក​ដំបូង

  • 2020-06-22 02:52:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​បរិច្ឆេទ្ធ​របស់​ក្រុម​តូច Red Velvet ដែល​មាន​ Irene និង​ Seulgi ជា​សមាជិក​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ ដោយ​ផលិតកម្ម SM។

នៅ​ថ្ងៃ​ទី ២២ ខែមិថុនា ឆ្នាំ​ ២០២០ ផលិតកម្ម​ SM បាន​ប្រកាស​បញ្ជាក់​ហើយ​នូវ​ថ្ងៃ​ដែល​ Irene និង​ Seulgi នឹង​ចេញ​អាល់ប៊ុម​តូច​ដំបូង​រួម​គ្នា​មាន​ឈ្មោះ​ថា​ "Monster” គឺ​នៅ​ថ្ងៃ​ទី ០៦ ខែកក្កដាខាង​មុខ។

វីដេអូ​ Teaser របស់​ក្រុម​តូច​នេះ​មាន​ចំណង​ជើង​ថា​ "Two Shadows” ក៏​បាន​ចេញ​រួច​ហើយ​ដែរ កាលពី​ថ្ងៃទី​ ២១ ខែមិថុនា។ អ្នក​គាំទ្រ​ក៏​កំពុង​ទន្ទឹង​ស្នាដៃ​ថ្មី​នេះ​ និង​រំពឹង​ថា​ពិសេស​ ឬ​អាច​ប្លែក​ខុស​ពីពេល​ពួកគេ​នៅជាមួយ​ក្រុម​ទាំង​មូល៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់