• 2020-06-22 04:39:27
  • ព័ត៌មាន

ឪពុករបស់អ្នកនាង ខាត់ សុឃីម គឺលោក លាវ ខាត់ ទទួលមរណភាព

  • 2020-06-22 04:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ភ្លេង​ប្រពៃណី​ខ្មែរ​ប្រចាំ​គ្រួសារ​ត្រកូល​ខាត់ និង​ត្រូវ​ជា​ឪពុក​បង្កើតរបស់​អ្នកនាង ខាត់ សុឃីម គឺ​លោក លាវ ខាត់ បាន​ទទួល​មរណភាព​ហើយ​ក្នុង​អាយុ​ ៦៨​ឆ្នាំ នៅវេលា​ទៀបភ្លឺ ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០២០ នេះ។

លោក លាវ ខាត់ គឺ​ជា​សិល្បករ​ជើង​ចាស់​ផ្នែក​ចម្រៀង និង​ភ្លេង​ប្រពៃណី​ខ្មែរ​តាំង​ពី​អំឡុង​ឆ្នាំ​១៩៩០។ លោក​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​នៅ​គ្រាហ៍​នោះ បន្ទាប់​ពី​លោក​បាន​ឡើង​បង្ហាញ​សមត្ថភាព​សិល្បៈ​ប្រពៃ​ណី​ខ្មែរ​របស់​លោក​នៅ​លើ​កញ្ចក់​ទូរទស្សន៍ជា​ញឹកញាប់ ហើយ​លោកថែម​ទាំង​បាន​បណ្ដុះបណ្ដាល​កូន​ៗ​របស់​លោក​ទាំង​៩​នាក់​ឲ្យ​ស្គាល់​ពីសិល្បៈ​ប្រពៃណី​ខ្មែរ​ទៀត​ផង​នោះ។

លោកគ្រូ លាវ ខាត់ មាន​ជំងឺ​លើស​ឈាម​ប្រចាំ​កាយ ហើយ​កូន​ៗ​របស់លោកក៏​ធ្លាប់​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ដែរ។ បច្ចុប្បន្ន​សព​លោក​គ្រូ ត្រូវ​បាន​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ នៅ​ឯ​ស្រុក​កំណើត នា​ភ្នំប្រសិទ្ធិ ស្រុក​ពញាឮ ខេត្ត​កណ្ដាល៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់