• 2020-06-23 02:45:38
  • ស្ទីលតារា

បណ្ដុំ​រូប​ថត Hot Hot របស់​ស្រី​ស្អាត វីរៈ និច្ច ដែល​ធ្វើ​ឲ្យ​រំជើបរំជួល​តាំង​ពី​ឆ្នាំ​ចាស់ មក​ដល់​ឥឡូវ!

  • 2020-06-23 02:45:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​មាន​សំឡេង​ពីរោះ និង​មាន​ស្ទីល​ផ្ទាល់​ខ្លួន សម​ជា​តារា​ចម្រៀង​ក្នុង​ស្រទាប់​យុវវ័យ តារា​ចម្រៀង​ផលិតកម្ម​សាន់ដេ វីរៈ និច្ច នៅ​មាន​អំណោយ​ផល​មួយ​ទៀត គឺ​រាងកាយ​ដ៏​សម​សួន​ និង​សម្ផស្ស​ស្បែក ដែល​នាង​មាន​សាច់​ស​ខ្ចី សាក​សម​ជា​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់។

អំណោយ​ផល​ទាំង​នេះ ត្រូវ​មើល​ឃើញ​ជា​រឿយ​ៗ​តាម​រូបថត​ជា​ច្រើន ដែល​តារា​ស្រី​បាន​បង្ហោះ​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​នាង​ទាំង ហ្វេសប៊ុក និង IG។ រូបភាព​ទាំង​នោះ ជា​រូប​ដែល​តារា​ស្រី ចេញ​ដើរ​កម្សាន្ត​ទៅ​កន្លែង​នានា ពោល​គឺ​ជា​ពេលវេលា​ផ្ទាល់​ខ្លួន​របស់​នាង។ យ៉ាងណា នាង​នៅ​តែ​មិន​ភ្លេច​រំលេច​រូបភាព​សិល្បៈ និង​ស្ទីល​ផ្ទាល់​ខ្លួន​របស់​នាង។

ចំណុច​គួរ​ចាប់​អារម្មណ៍ នៅ​ក្នុង​រូបភាព​ទាំង​នោះ គេ​បាន​រក​ឃើញ​ថា រូបភាព​ខ្លះ​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​មាន​ការ​ភ័ន្ត​ភាំង​ ស្រឡាំងកាំង ដោយ​សារ​តែ​ពួក​គេ​បាន​ប្រទះ​នូវ​រាងកាយ​ដ៏​សិចស៊ី សមសួន និង​ស្រស់​ស្អាត​របស់​ស្រី​និច្ច ជា​រូបរាង​កាយ​ដែល​ស្ត្រី​គ្រប់​រូប​តែង​ប្រាថ្នា។ ដូច្នេះ​ហើយ ប្រិយមិត្ត​របស់​នាង​បាន​នាំ​ចូល​មក​ពោល​សរសើរ​មិន​ដាច់​ពី​មាត់។ តោះ...ឥឡូវ​ទៅ​មើល​រូបភាព Hot Hot ទាំង​នោះ​របស់​ស្រីនិច្ច ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់