• 2020-06-24 08:15:00
  • ចម្រៀង

ត្រៀមៗ...មាស សុខសោភា បាន​ត្រៀម​បទថ្មីៗជាច្រើនរួច​ហើយ!

  • 2020-06-24 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង​ស្រី​ជួរ​មុខ​របស់​ផលិតកម្ម​ថោន កញ្ញា មាស សុខសោភា បាន​បាត់​មុខ​ឈឹង​លែង​រវល់​និយាយ​រឿង​សិល្បៈ​ក្រោយ​នាង​ដើរ​ចេញ​ពី​ថោន​កាល​ពី​ដើម​ខែ​មិថុនា។ ប៉ុន្តែ​នាងសន្យា​ថា នឹង​មិន​ឲ្យ​មហាជន ឬ​អ្នក​គាំទ្រ​ភ្លេច​មុខនាង និង​លែង​បាន​ស្ដាប់​បទ​ចម្រៀង​ថ្មីៗ​របស់​នាង​ឡើយ។

សុខសោភា និយាយ​ថា បច្ចុប្បន្ន​នាង​នៅ​សល់​បទ​ចម្រៀង​ក្នុង​ដៃ​ជាង​១០​បទ ដែល​ជា​ប្រភេទ​បទ​ញាក់​កន្ទ្រាក់​អារម្មណ៍ និង​បទ​មនោសញ្ចេតនា។ នាង នឹង​បញ្ចេញ​បទ​ចម្រៀង​ទាំង​នេះ​ម្ដងមួយៗ​តាម​​ Chanel Youtube ផ្ទាល់​ខ្លួន​។

ទន្ទឹម​គ្នា​នេះ នាង​ក៏​នឹង​ឆ្លៀត​ពេល​ដ៏​មមាញឹក​ពី​ការងារ​រកស៊ី​ជាមួយ​បងប្អូន ដើម្បី​ផលិត​បទ​ចម្រៀង​ថ្មី​ៗ​បន្ថែម​ទៀត​ដែរ ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ត​ ខណៈដែលមានការជ្រោមជ្រែងច្រើនពីសិល្បករជំនាន់ក្រោយ។

មាស សុខសោភា ប្រាប់​ថា​​ ថ្មីៗ​នេះ​មាន​ប្អូន​ៗដែល​និយម​ផលិត​បទ​ចម្រៀង​ច្រៀង​ដោយ​ខ្លួន​ឯង ឬ​​ Original song បាន​ទាក់ទង​មក​នាង​ដើម្បី​ចង់​សហការ​គ្នា​ផលិត​បទ​ចម្រៀង​ដែរ។ ប៉ុន្តែ​នាង​មិន​ទាន់​ឆ្លើយតប​យ៉ាង​ណា​នៅ​ឡើយ ព្រោះ​នាង​កំពុង​រវល់​នឹង​ការ​ងារ​រកស៊ី ហើយ​ម្យ៉ាង​នាង​ក៏​កំពុង​រក​ពេល​សម​ស្រប​ដើម្បី​ចេញ​បទ​ដែល​នៅ​សល់​របស់​ខ្លួន​ដែរ។​​ ក្រោយប្រកាសរកពេលចេញបទថ្មីនេះ នៅបន្ទាប់ពីនាង​ចេញ​បទមួយដែលមានចំណងជើងថា"ម្នាក់​ឯង​មិន​ស្លាប់​ទេ"។

ក្រៅ​ពី​ផលិតកម្ម​ថោន​ដែល​មាស សុខសោភា ធ្លាប់​រួម​សុខទុក្ខ និង​បញ្ចេញ​សំឡេង​ឲ្យ​សាធារណ​ជន​បាន​ស្គាល់​និងគាំទ្រនាង​កាន់​តែ​ច្រើន​អស់​រយៈ​ពេល​ជិត​១០​ឆ្នាំមកនេះ គេ​ក៏​ឃើញ​តារា​ចម្រៀង​រូប​នេះ​នៅ​មាន​ឱកាស​បញ្ចេញ​សំឡេង​របស់​ខ្លួន​ជា​ច្រើន​វិធី​ទៀត​ដែរ។

ដូចជា តាម​Facebook និង​Chanel Youtube​ ផ្ទាល់​ខ្លួន ព្រម​ទាំង​Chanel ផលិតកម្ម​ថ្មី​មួយ​ឈ្មោះ"CAMTRAX"ដែល​គេ​ដឹង​ថា​ជា​របស់​លោក មាស សុខ​រតនៈ ដែល​ជា​បង​ប្រុស​បង្កើត​របស់​នាង ដែលទើប​តែ​ដើរ​ចេញ​ពី​ផលិតកម្ម​ថោន​ដូច​នាង​ដែរ​នោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់