• 2020-06-25 08:11:53
  • ព័ត៌មាន

តារា​ប្រុស​ ស្រី​ខ្មែរ​ ៤ ដួង អ្នក​គាំទ្រ​ថា​មុខ​មាត់​ដូច​តារា​អន្តរជាតិ​ទាំង​នេះ!

  • 2020-06-25 08:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សង្គម​​​សិល្បៈ​ប្រទេស​កម្ពុជា និង​បរទេស​ មាន​តារា​ស្រី​ប្រុស​ជា​ច្រើន​​នាក់​ ដែល​​រីក​ដុះ​ដាល​ជា​បន្ត​បន្ទាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មិន​ថា​តារា​ចម្រៀង​ តារា​សម្ដែង តារា​កំប្លែង ឬតារា​បង្ហាញ​ម៉ូដ​នោះ​ទេ ហើយ​តារា​ចំនួន​អ្នក​គាំទ្រ​អាច​នឹង​​យល់​ច្រឡំ​ដោយ​សារ​ពួក​គេ​មាន​ទម្រង់​មុខ​ស្រដៀង​គ្នា។

តារា​១២​ដួង​ខាង​ក្រោម​នេះ​អ្នក​គាំទ្រ​ថា​មុខ​ស្រដៀង​គ្នា៖

១. តារា​ពន្លក​ថ្មី Abby សម្ដែង​ក្នុង​រឿង "ទឹក​ភ្នែក​កក" មាន​មុខ​ស្រដៀង ឌុច លីដា ចំណែក​ឯ​ ឌុច លីដា​ មាន​ទម្រង់​មុខ​ស្រដៀង​តារា​​សម្ដែង​ថៃ Aum Patcharapa

២. តារា​ចម្រៀង Step ត្រូវ​បាន​អ្នក​គាំទ្រ​លើក​ឡើង​ថា ​មុខ​ស្រដៀង​តារា​ចម្រៀង​​កូរ៉េ Rain ចំណែក​ឯ Junho ​​សមាជិក​ក្រុម​ចម្រៀង 2PM វិញ​ត្រូវ​បាន​អ្នក​គាំ​ទ្រ​ដាក់​រហស្សនាម​ "Mini Rain” ដោយ​សារ​តែ​មុខ​មាត់ ​និង​អត្តចរិត​ស្រដៀង​ Rain ពេក។

៣. តារា​សម្ដែង តូតា ពេល​ទៅ​សម្ពោធ​រឿង​ "ចន្ទ្រា" នៅ​ប្រទេស​ថៃ ត្រូវ​បាន​ពិធីករ​ថៃ​ថា​មាន​មុខ​ស្រដៀង​​តារា​សម្ដែង Yaya ចំណែក​អ្នក​ទាំង​២​មាន​មុខ​ស្រដៀង​នឹង​តារា​ចម្រៀង Selena Gomez។

៤. តារា​សម្ដែង ផាន់ ផាត់​ណា តួ​អង្គ ដាអ៊ីណា ក្នុង​រឿង​ "ស្រទន់​មន្ត​ស្នេហ៍" ក៏​ត្រូវ​អ្នក​គាំទ្រ​គិត​ថា​មាន​មុខ​ស្រដៀង កំពូល​តារា​សម្ដែង ស្វែង សុជាតា និង តារា​សម្ដែង ប៊ី រីយ៉ា ផង​ដែរ៕​​

អត្ថបទ៖ ទារិកា

មតិយោបល់