• 2020-06-26 07:15:58
  • ព័ត៌មាន

ខ្លាំងមែន! តារាសម្តែង យូប៊ីន ក្លាយជាម្ចាស់ប្រេនតែគុជល្បី Fire Tiger លំដាប់ Premium ដំបូងគេនៅកម្ពុជា

  • 2020-06-26 07:15:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញាស៊ីនយូប៊ីន គឺជាតារាសម្ដែងស្រីដែលកំពុងល្បីល្បាញ និងមមាញឹកមែនទែនក្នុងអាជីពជាតារាសម្ដែង។ ថ្មីៗនេះកញ្ញាបានបញ្ចេញមុខជំនួញថ្មី ដែលបានក្លាយទៅជាម្ចាស់ប្រេនតែគុជ ដែលមានរសជាតិឆ្ងាញ់លំដាប់ PREMIUMS Fire Tiger។

ប្រេនមួយនេះ គឺជាប្រេនមកពីប្រទេសថៃ ដែលទទួលបានប្រជាប្រិយភាពខ្លាំងក្លាតាមបណ្ដាប្រទេសនានាជាច្រើនទាំងនៅអាស៊ី និងអឺរ៉ុប។ តាមរយៈការពង្រីកសាខាទៅតាមបណ្ដាប្រទេសទាំងនានា ហើយពេលនេះ Fire Tiger ក៏បានឈានចូលមកដល់ទឹកដីប្រទេសកម្ពុជាដែរ។

កាលពីល្ងាចថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ ហាងតែគុជរបស់កញ្ញា បានបើកដំណើរការសាកល្បង នៅផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល ជាន់ទី ២ ដោយមានការចូលរួមកិត្តិយសពីតារាល្បីៗ អ្នកសារព័ត៌មាន និងអតិថិជនជាច្រើនកុះករសម្រាប់កម្មវិធីដ៏ពិសេសនេះ។

ក្នុងថ្ងៃបើកដំណើរការនេះ Fire Tiger បានផ្ដល់ជូនភេសជ្ជៈចំនួន ៩៩ កែវដោយឥតគិតថ្លៃជូនអតិថិជនដែលបានចូលរួម។

គួរបញ្ញាក់ផងដែរ លក្ខណៈពិសេស ដែលធ្វើឲ្យតែគុជប្រេនមួយនេះ ត្រូវបានឲ្យឈ្មោះថា Premium ដោយសារតែវត្ថុធាតុដើម និងគ្រឿងផ្សំសុទ្ធតែមានការពិនិត្យ និងជ្រើសរើសត្រឹមត្រូវតាមស្តង់ដារពិសេស និងមានតម្លៃថ្លៃ ។ ឯរបៀបធ្វើ ពីមួយដំណាក់កាលទៅមួយដំណាក់កាល សុទ្ធសឹងតែអនុវត្តតាមរូបមន្តដើមពិតៗ ដោយសូម្បីតែគុជដែលស្ងោរហើយ យកមកប្រើប្រាស់ត្រឹមរយៈពេល ៤ម៉ោងប៉ុណ្ណោះ ដើម្បីធានាគុណភាពនៃភេសជ្ជៈ ដែលជាហេតុធ្វើឱ្យតែគុជមួយកែវៗ សុទ្ធតែមានរសជាតិឆ្ងាញ់ពិសេសពេញលក្ខណៈដូចជារសជាតិដើមទាំងស្រុង។

កាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងអតិថិជនទាំងអស់ គឺតួឯកប្រុសដែលតែងតែសម្ដែងរឿងច្រើនហូរហែរជាមួយគ្នា គឺលោក ខាត់ វៃហាំង ក៏បានមកចូលរួមអបអរសារទរ និងបានធ្វើភេសជ្ជៈប្រចាំហាងរបស់កញ្ញា ស៊ិន យូប៊ីន ជូនដល់ fan fan អ្នកគាំទ្រផងដែរ។ គួរឲ្យស្រលាញ់មែនទែន អ្នកទាំងពីរបានធ្វើភេសជ្ជៈ ៧ កែវជូនដល់អតិថិជនដែលមានសំណាងបានភ្លក់ស្នាដៃរបស់តារាទាំងពីរ។

បើទោះបីជាមមាញឹកក្នុងអាជីពសិល្បៈក្ដី តែដោយសារតែក្ដីស្រលាញ់ និងចូលចិត្តនៅរសជាតិតែគុជមួយនេះ ទើបកញ្ញាសម្រេចចិត្តនាំចូលមកកម្ពុជា។ កញ្ញាក៏សង្ឃឹមដែរថា ប្រសិនបើមានការគាំទ្រខ្លាំងពី អតិថិជន កញ្ញានឹងបើកហាងសាខាបន្តបន្ទាប់ទៀត។

សម្រាប់អតិថិជន ឬ Fan Fan របស់កញ្ញា ស៊ីន យូប៊ីន ដែលមិនទាន់បានមកភ្លក់រសជាតិតែគុជដ៏ពិសេសនេះ កុំភ្លេចទៅគាំទ្រេ និងថតស៊ែលហ្វីទាំងអស់គ្នាណា៎៕

ព័ត៌មានបន្ថែមទាក់ទងទៅនឹងហាង Fire Tiger អាចចូលទៅកាន់ហ្វេសបុកផេក Fire Tiger Cambodia

មតិយោបល់