• 2020-06-30 02:31:58
  • ព័ត៌មាន

IU សម្រេចបំណង Fan ពេលច្រៀង Cover បទរបស់ Baekhyun, BTS និងបទល្បីផ្សេងទៀត

  • 2020-06-30 02:31:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃទី​ ២៧​ ខែមិថុនា​ ឆ្នាំ ២០២០ IU បាន​ចេញ​ភាគ​មួយ​គឺ «IU's Homebody Signal» លើ​គណនី​ YouTube ផ្លូវការ​របស់​ EDAM Entertainment។ ក្នុង​វីដេអូ​ភាគ​ថ្មី​នោះ​ដែរ IU បាន​បង្ហើប​ថា​ នាង​បាន​ឲ្យ​ UAENA (ក្រុម​អ្នក​គាំទ្រ​របស់​ IU) សំណូម​ពរ​បទ​ណា​ដែល​ពួកគេ​ពេញចិត្ត និង​ចង់​ឲ្យ​នាង​ច្រៀង។

IU និយាយ​ថា៖ «ខ្ញុំពិត​ជា​ភ្ញាក់​ផ្អើល​មែន​ទែន​ ព្រោះ​ខ្ញុំ​គិត​ថា​ នឹង​មាន​អ្នក​សំណូម​ពរ​ឲ្យ​ខ្ញុំ​ច្រៀង​បទ​ខ្លួន​ឯង ប៉ុន្តែ​អត់​មាន​អ្នក​ណា​សំណូម​ពរ​មួយ​សោះ»។

នាង​បន្ត​ថា៖ «មាន​បទ​ច្រើន​ណាស់ ទាំង​បទ​ចាស់ៗ និង​បទ​ទើប​ចេញ​ថ្មី»។ IU ថា ​សរុប​ទាំង​អស់​ក្នុង​មួយ​ថ្ងៃប៉ុណ្ណោះ មានអ្នក​គាំទ្រ​ជាង​ ៤ម៉ឺន​ ៦ពាន់​អ្នក​ឯណោះ ដែល​សំណូមពរ​បទ​ចម្រៀង​មក​កាន់​នាង។ មិន​ឲ្យ​ខាត​ពេល​យូរ​ នាង​ក៏​ចាប់​ផ្ដើម​ច្រៀង​បទ​ដែល​ជា​បទ​សំណូមពរ​ដំបូង​គឺ ជា​បទ​ «Dolphine» របស់​ OH MY GIRL ដោយ​ឆ្លៀត​បញ្ជាក់​ថា​បទ​នេះ​នាង​ខ្លួន​ឯង​ក៏​ស្រឡាញ់​ដែរ។

បទ​បន្ទាប់គឺ «Zombie» របស់​ DAY6, «Spring Day» របស់​ BTS, «UN Village» របស់​ Baekhyun និង​បទល្បី​ផ្សេងៗទៀត។

ទស្សនា​វីដេអូទាំង​ស្រុង​ដូច​ខាងក្រោម៖

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់