• 2020-06-30 07:54:18
  • ជីវិតតារា

ផ្ទុះ​ចម្ងល់​​ ក្រោយ​ឃើញ ដួង ម៉ានិច បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​វ័យក្មេង​ម្នាក់

  • 2020-06-30 07:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ Live ដែល​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​រវាង​តារា​សម្ដែង​ស្រី ដួង ម៉ានិច ជាមួយ​បុរស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​បុត្រ បាន​បង្កើត​ជា​ចម្ងល់​យ៉ាង​ច្រើន​ពី​សាធារណជន ជាពិសេស​អ្នកគាំទ្រ ដួង ម៉ានិច ផ្ទាល់។

នៅ​ក្នុង​វីដេអូ​Live រយៈ​ពេល​ជាង​១​ម៉ោង ដែល​បង្ហោះ​ដោយ​ម៉ានិច កាល​ពី​ថ្ងៃទី២៧ ខែ​មិថុនា នៅ​មជ្ឈមណ្ឌល​កម្សាន្ត Prince Marnor បាន​បង្ហាញ​ពី​បុរស​វ័យក្មេង​ម្នាក់​ព្យាយាម​លោម​សុំ​ស្នេហ៍​ពី​ម៉ានិច ដោយ​នាំ​នាង​ទៅ​ស្ដាប់​ចម្រៀង​ផ្ទាល់​មាត់​អម​ដោយ​សំឡេង​ហ្គីតា រួច​ក៏​នាំ​គ្នា​ទៅ​ពិសា​អាហារ​ពេល​ល្ងាច។

ប៉ុន្តែ​​​ ដួង ម៉ានិច បែរជាបង្ហាញភាពអៀន​ព្រាន និងមិន​សូវ​ផ្អែម​ល្ហែមទៅ​កាន់បុរសនោះវិញ​ទេ ដោយ​នាងពោលពាក្យថា ក្មេងប្រុសច្រឡឺមអមដោយសំណើចក្អាកក្អាយនៅអំឡុងពេលញ៉ាំបាយ និងស្ដាប់ភ្លេងជាមួយគ្នា។

សំណួរ​ជា​ច្រើន​របស់​អ្នក​គាំទ្រ​ដួង ម៉ានិច ចង់​ដឹង​ពី​ទំនាក់ទំនង​មួយ​នេះ ថា​តើ​មាន​លក្ខណៈ​ស៊ី​ជម្រៅ​ជាង​វីដេអូ​ដែល​បាន​បង្ហោះ​កម្រិត​ណា? Sabay ក៏​ព្យាយាម​សុំ​ការ​បកស្រាយ​ពី​តារា​ស្រី​រូប​នេះ​ជា​ច្រើន​សំណួរ​ដែរ ប៉ុន្តែ​នាង​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ គិត​មក​ដល់​ព្រឹក​ថ្ងៃទី៣០ ខែ​មិថុនា នេះ។

ចូល​ដល់​ឆ្នាំ​២០២០ នេះ តារា​សម្ដែង​រូប​ស្រស់​សោភា ដួង ម៉ានិច មាន​វ័យ​ជិត​៣០​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​នាង​ធ្លាប់​បញ្ជាក់​ថា មិន​ទាន់​រក​ម្ចាស់​បេះដូង​ឃើញ​នៅ​ឡើយ​ទេ ខណៈ​ដែល​អាជីព​សិល្បៈ​កំពុង​មមាញឹក៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់