• 2020-07-02 03:16:37
  • ចម្រៀង

១៩ឆ្នាំហើយ ទើបមាន Baekhyun ម្នាក់គត់ ធ្វើរឿងនេះបាន

  • 2020-07-02 03:16:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ផលិតកម្ម SM Entertainment បាន​ឲ្យ​ដឹង​ថា អាល់ប៊ុម​ចម្រៀង​តូច​ទី​ពីរ​របស់ Baekhyun ឈ្មោះ​ថា "Delight” ចេញ​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​ឧសភា អាច​លក់​ចេញ​បាន​សរុប​ ១ ០១៨ ៧៤៦ បន្ទះ គិត​ត្រឹម​ថ្ងៃ​ទី ៣០​ ខែ​មិថុនា។

ចំនួន​លក់​នេះ​ធ្វើ​ឲ្យ​ Baekhyun ក្លាយ​ជា​តារា​ចម្រៀង​ទោល​ដំបូង​ក្នុង​ពេល ១៩​ឆ្នាំ ដែល​អាច​លក់​​អាល់ប៊ុម​ចម្រៀង​បាន​លើស​ពី ១​លាន​បន្ទះ ដោយ​ចាប់​តាំង​ពី​ឆ្នាំ ២០០១ មក មិន​មាន​តារា​ចម្រៀង​ទោល​ណា​អាច​ធ្វើ​បាន។ កាល​ពី​ឆ្នាំ ២០០១ ​Kim Gun Mo ជា​ចម្រៀង​ទោល​ចុង​ក្រោយ​ដែល​​អាច​លក់​​អាល់ប៊ុម​ចម្រៀង​​បាន​លើស​ពី ១​លាន​បន្ទះ ជា​មួយ​អាល់ប៊ុម​ចម្រៀង​ទី ៧​របស់​ខ្លួន៕​​​​​

ប្រភព៖ Soompi ប្រែ​សម្រួល៖ សុខហេង

មតិយោបល់