- 2020-07-03 03:36:53
- ព័ត៌មាន
អាសូរ Mr.Queen ដែលឈឺធ្ងន់ច្រើនខែ ឥឡូវនេះលាចាកលោកទៅហើយ
- 2020-07-03 03:36:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាសូរ Mr.Queen ដែលឈឺធ្ងន់ច្រើនខែ ឥឡូវនេះលាចាកលោកទៅហើយ
ចន្លោះមិនឃើញ
តាមដំណឹងនៅព្រឹកនេះ Mr.Queen ដែលបានធ្លាក់ខ្លួនឈឺធ្ងន់ជាច្រើនមកហើយនោះ ពេលនេះ លោកបានលាចាកលោកទៅហើយ ដោយពេលនេះ ក្រុមគ្រួសារបាន និងកំពុងប្រឈមខ្វះលុយធ្វើបុណ្យសពថែមទៀត។
លោក អ៊ឹម ជីវ៉ា បញ្ចេញដំណឹងនេះនៅលើបណ្ដាញសង្គមរបស់លោក ដោយបានធ្វើឲ្យញាតិមិត្តរបស់តារាកម្សត់ជាច្រើនមានការភ្ញាក់ផ្អើល។ លោក ជីវ៉ា សរសេរថា "អាណិតណាស់ តារាសម្តែង លោកមីស្ទើឃ្វីន ទទួលមរណភាពហើយ អាណិតណាស់មានតែពីរនាក់ម្តាយកូនគ្មានលុយធ្វើបុណ្យទេ!”។
តារាកំប្លែងភេទទី៣ Mr Queen ដែលមានឈ្មោះពិតថា ហួត វឌ្ឍនា ត្រូវបានមហាជនស្គាល់តាមរយៈការតុបតែងខ្លួនប្លែកៗ(តែងធ្វើប្រុសមួយចំហៀង ស្រីមួយចំហៀង) អមដោយកាយវិការកំប្លែងរបស់លោកតាមបណ្ដាញសង្គម។ លោកក៏ធ្លាប់ឡើងឆាកតន្ដ្រីធំៗលេងកំប្លែងខ្លះដែរ ប៉ុន្ដែរយៈពេលជាង៣ឆ្នាំចុងក្រោយនេះស្រាប់តែបាត់មុខលោកឈឹង។ ក្រោយមកទើបគេឯងដឹងថារូបលោកធ្លាក់ខ្លួនឈឺធ្ងន់ដោយរោគ របេង និងរោគមហារីក។
តាមលោក អ៊ឹម ជីវ៉ា ពេលនេះសពរបស់តារាកម្សត់មកពីខេត្តកំពង់ឆ្នាំង បាន និងកំពុងតម្តល់នៅវត្តអង្គតាមិញ៕