• 2020-07-03 06:52:49
  • ភាពយន្ត

រឿង 365 Days ដែលកំពុងល្បីលើ Netflix រងការចោទប្រកាន់ថាជំរុញ​ការ​ចាប់រំលោភ

  • 2020-07-03 06:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង 365 NDI ឬ 365 Days ដែល​កំពុង​ល្បី​លើ​ Netflix កំពុង​ទទួល​រង​ការ​រិះគន់ និងចោទប្រកាន់ថា​ជា​រឿង​ដែល​ជំរុញ​ឲ្យ​មាន​ការ​ចាប់​រំលោភ និង​ការ​ជួញដូរ​មនុស្ស។

តារា​ចម្រៀង Duffy បានសរសេរ​លិខិត​ចំហរ​មួយ​ទៅ​កាន់​លោក Reed Hastings ដែលជា​នាយកប្រតិបត្តិ​ Netflix ដោយ​ទាមទារ​ឲ្យលោក​មានទំនួល​ខុសត្រូវ​ខ្លាំង​ជាងនេះ សម្រាប់​ការ​ផ្ដល់សេវាកម្ម​ឲ្យ​អ្នក​ទស្សនា។ តារា​វ័យ ៣៥ឆ្នាំ ដែល​ធ្លាប់ឈ្នះពាន Grammy រូបនេះ បាន​​បញ្ជាក់​ប្រាប់​លោក Hastings ថា​ ខ្សែភាពយន្ត​នេះ បាន​ចាត់ទុក​​ឧក្រិដ្ឋកម្ម​ចាប់​ជម្រិត​ និង​ការ​ជួញដូរមនុស្សដ៏​សាហាវ ទៅ​​ជា​ការ​​កម្សាន្ត​ដ៏ស្រើបស្រាល។

ឈុតមួយក្នុងរៀង 365 Days

​អ្នក​កាសែត​ល្បីឈ្មោះ Megan McGibney រួមជាមួយ​អ្នកទស្សនា​ជាច្រើន ក៏បានបញ្ចេញទស្សនៈ​ស្រដៀងៗគ្នានេះ នៅ​លើបណ្ដាញសង្គម​ ខណៈមកទល់ពេលនេះ Netflix មិនទាន់​ចេញ​មក​ឆ្លើយតប​ការរិះគន់ទាំងនេះនៅឡើយទេ។

សូមបញ្ជាក់ថា 365 Days ជាខ្សែភាពយន្ត​ដែល​និយាយ​អំពី​តួអង្គស្រី Laura Biel ដែលត្រូវបានចាប់ជម្រិត និង​ដាក់ឃុំឃាំង​ ដោយមេក្រុម​សង្គមងងឹត Massimo Torricelli និង​ព្យាយាម​ធ្វើ​ឲ្យនាង​លង់ស្រលាញ់​ ក្នុង​រយៈពេល ៣៦៥ថ្ងៃ។ ក្រៅពី​រង​ការរិះគន់​ដូចខាងក្រោម រឿងដែលមានឈុត​ស្រើបស្រាល​ច្រើននេះ ក៏ទទួលបានការដាក់ពិន្ទុ​ដ៏ទាប​លើ IMDb ផងដែរ ពោលគឺ Rating ត្រឹម ៣,៤ លើ ១០ ប៉ុណ្ណោះ៕

តារាចម្រៀង Duffy ដែលផ្ញើលិខិត​ទៅកាន់ CEO របស់ Netflix
មតិយោបល់