• 2020-07-03 07:31:32
  • ជីវិតតារា

តារាកូរ៉េ ១០រូប ស្នាក់នៅផ្ទះដែលមានតម្លៃថ្លៃជាងគេបំផុត

  • 2020-07-03 07:31:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី TMI News របស់​ទូរទស្សន៍ Mnet កាល​ពី​ថ្មីៗ​នេះ បាន​បង្ហាញ​អំពី​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​ចំនួន ១០​រូប​ ដែល​មាន​ជីវភាព​ហឺ​ហារ​ជាង​គេ​ក្នុង​ឧស្សាហកម្ម​ចម្រៀង ដោយ​មាន​​ស្នាក់​នៅ​ផ្ទះ​តម្លៃ​ថ្លៃ​ជាង​គេ សុទ្ធ​តែ​ខ្ទង់​លាន​ដុល្លារ។

១០. Sunmi”

Sunmi ចូល​ប្រឡូក​សិល្បៈ​ដំបូង​ជា​សមាជិក​ក្រុម​ចម្រៀង Wonder Girls ដែល​នាង​បាន​ទិញ​ផ្ទះ​មួយ​កន្លែង​នៅ​ Daechi-dong ទីក្រុង​សេអ៊ូល ជា​ផ្ទះ​ដែល​នាង​ស្នាក់​នៅ​សព្វ​ថ្ងៃ។ គេ​ដឹង​នា​ពេល​បច្ចុប្បន្ន​នេះ ផ្ទះ​ទំហំ​​ដូច​គ្នា​នឹង​ផ្ទះ Sunmi ដែល​មាន​បន្ទប់​គេង​បី មាន​ដាក់​លក់​ក្នុង​តម្លៃ​ជាង ១​លាន​ដុល្លារ។

៩. YoonA ​ក្រុម​ Girls' Generation

Yoona ស្នាក់​នៅ​ក្នុង​អាផាតមិន​​មួយ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់ Samsung-dong ក្នុង​សេអ៊ូល។ ផ្ទះ​ដែល​មាន​បន្ទប់​គេង​បួន​របស់​នាង មាន​ហុំ​ព័ន្ធ​ដោយ​សួន​កម្សាន្ត​ចំនួន ៣ ដែល​វា​មាន​តម្លៃ​ប្រមាណ ២​លាន​ដុល្លារ។

៨. Yunho ​ក្រុម TVXQ

Yunho សព្វ​ថ្ងៃ​ស្នាក់​នៅ​​អាផាតមិន​មួយ​ក្នុង​តំបន់ Seocho-dong ទីក្រុង​សេអ៊ូល ដែល​​មាន​បន្ទប់​គេង​ចំនួន ៥ និង​បន្ទប់​ទឹក​ចំនួន ៣ មាន​តម្លៃ​ប្រមាណ ២,៣​លាន​ដុល្លារ។

៧. Taemin ក្រុម SHINee

អាផាតមិន​របស់ Taemin ​គឺ​ស្ថិត​នៅ​តំបន់ Cheongdam-dong ទីក្រុង​សេអ៊ូល ដែល​មាន​ទិដ្ឋភាព​ស្រស់​ស្អាត​បំផុត។ អាផាតមិន​ប្រណីត​នេះ​មាន​ការ​ឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់ ដែល​បច្ចុប្បន្ន​វា​មាន​តម្លៃ​ប្រមាណ ២,៦​លាន​ដុល្លារ។

៦. G-Dragon ក្រុម BIG BANG

G-Dragon ធ្លាប់​បាន​បង្ហាញ​ខ្លះ​ៗ​​នូវ​ផ្នែក​ខាង​ក្នុង​នៃ​អាផាតមិន​របស់​ខ្លួន ដែល​ស្ថិត​នៅ​តំបន់ Seongsu-dong ទីក្រុង​សេអ៊ូល ដែល​មាន​ឌីហ្សាញ​​យ៉ាង​ស្រស់​ស្អាត​បំផុត ​ដែល​វា​មាន​តម្លៃ​ប្រមាណ ២,៧​លាន​ដុល្លារ។ ប្រសិន​បើ​បញ្ចូល​នូវ​ផ្ទាំង​គំនូរ​កម្រៗ​ដែល​ G-Dragon មាន​រក្សា​ទុក​ក្នុង​ផ្ទះ​ទៀត​នោះ តម្លៃ​របស់​ផ្ទះ​អាច​ឡើង​មួយ​ទ្វេ​ជា​ពីរ​ឯណោះ។

៥. IU

IU ស្នាក់​នៅ​​​ក្នុង​អគារ​​ខ្ពស់​ដ៏​ប្រណីត ដែល​អាច​មើល​ឃើញ​ទិដ្ឋភាព​​ក្នុង​តំបន់ Ichon-dong ទីក្រុង​សេអ៊ូល​បាន​យ៉ាង​ច្បាស់។ ក្នុង​អគារ​នេះ ផ្ទះ​នីមួយៗ​មាន​តម្លៃ​ខុស​គ្នា​ទៅ​តាម​បែប​ផែន​របស់​វា ហើយ​តម្លៃ​ដែល​ខ្ពស់​បំផុត​គឺ​ប្រមាណ ២,៧​លាន​ដុល្លារ។

៤. Krystal ក្រុម f(x)

Krystal ​ស្នាក់​នៅ​បុរី​មួយ​កន្លែង​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​នៃ​តំបន់ Heukseok-dong ទីក្រុង​សេអ៊ូល ​ដែល​អាច​មើល​ឃើញ​ទិដ្ឋភាព​ទីក្រុង​យ៉ាង​ស្រស់​ត្រកាល។ ​បុរី​ដែល​មាន​ផ្ទះ​ចំនួន ១៨​ខ្នង​នេះ ​តម្លៃ​មួយ​ខ្នងៗ​មាន​ជា​មធ្យម ២,៨​លាន​ដុល្លារ។

៣. Taecyeon ក្រុម 2PM

Taecyeon មាន​ផ្ទះ​មួយ​កន្លែង​​នៅ​បុរី​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​សួន​ដ៏​ស្រស់​ស្អាត​មួយ​ក្នុង​តំបន់ Sinsa-dong ទីក្រុង​សេអ៊ូឡ ដែល​ផ្ទះ​នៅ​បុរី​នេះ​មាន​តម្លៃ​ជា​មធ្យម ៣,២​លាន​ដុល្លារ។

២. Suzu ក្រុម miss A

​​​​​​​​Suzy ជា​តារា​ស្រី​នៃ​ក្រុម​ចម្រៀង​កូរ៉េ​ដែល​មាន​ផ្ទះ​តម្លៃ​ថ្លៃ​ជាង​គេ។ ផ្ទះ​វីឡា​​របស់​នាង​​​ស្ថិត​នៅ​ក្នុង​តំបន់ Nonhyeon-dong ទីក្រុង​សេអ៊ូល ដែល​មាន​តម្លៃ​ប្រមាណ ៣,២​លាន​ដុល្លារ។ បន្ថែម​ពី​នេះ​ដែរ Suzy ក៏​មាន​ទិញ​​អគារ​​មួយ​កន្លែង​នៅ​តំបន់ Gangnam ក្នុង​តម្លៃ​ប្រមាណ ៣​លាន​ដុល្លារ ដែល​ឮ​ពាក្យ​ចចាមអារ៉ាម​ថា​វា​​អាច​ជួល​បាន​ប្រមាណ ១២ ៥០០​ដុល្លារ​ក្នុង​មួយ​ខែ។

១. Leeteuk ក្រុម Super Junior

ផ្ទះ​របស់​ Leetuek គឺ​ស្ថិត​នៅ​ក្នុង​​អគារ​ដែល​ជា​ទី​ពេញ​និយម​របស់​តារាៗ មាន​ទីតាំង​នៅ​​តំបន់ Seongsu-dong ទីក្រុង​សេអ៊ូល។ ផ្ទះ​ដែល​មាន​​បន្ទប់​គេង​បី បន្ទប់​ទឹក​ពីរ​នេះ មាន​តម្លៃ​ប្រមាណ ៣,៥​លាន​ដុល្លារ៕​​​​

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ សុខហេង

មតិយោបល់