• 2020-07-06 08:26:16
  • ជីវិតតារា

សាយ សៀរ៉ា បង្ហាញពីភាពកត្ដញ្ញូចំពោះឪពុកក្នុងគ្រាហ៍ដ៏លំបាក​​មួយ

  • 2020-07-06 08:26:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​វ័យ​កណ្ដាល​លោក សាយ សៀរ៉ា បាន​បង្ហាញ​ភាព​កតញ្ញូ​ចំពោះ​ឪពុក​របស់ខ្លួន ដោយ​ស៊ូទ្រាំ​មើល​ថែ​ជំងឺ​ឪពុក​ទាំង​យប់​ទាំង​ថ្ងៃ ​អស់​រយៈ​ពេល​១០​ថ្ងៃ ប៉ុន្តែ​សុខភាព​របស់​លោក​ផ្ទាល់​ពុំ​មាន​បញ្ហា​អ្វី​សោះ។

លោក សាយ សៀរ៉ា ដែល​ពេល​នេះ​កំពុង​នៅ​ជាប់​មើល​ថែ​ជំងឺ​ឪពុក​ក្នុង​មន្ទីរ​ពេទ្យរុស្សី ​ក្នុង​រាជធានី​ភ្នំពេញ បានប្រាប់​​ Sabay នៅ​ថ្ងៃទី៦ ខែ​កក្កដា ថា ស្ថានភាព​ដំបៅ​លើខ្មង​​ជើង​ខាង​ស្ដាំ​​ឪពុក​លោក​បាន​ធូរ​បន្តិច​ហើយ។

លោក សាយ សៀរ៉ា និយាយ​ថា លោក​អាណិត​ឪពុក​របស់​លោក​ខ្លោច​ចិត្ដ ក្នុង​គ្រាហ៍​ដែល​អ្នក​មាន​គុណ​លោក​ធ្លាក់ក្នុងស្ថានភាពជំងឺមួយ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភបែប ហើយ​លោកនឹងនៅតែបន្ដមើលថែឪពុកនៅក្នុងមន្ទីរពេទ្យរហូត។

ឪពុក​បង្កើត​របស់​តារា​សម្ដែង សាយ សៀរា គឺ​លោក យឿន សាយ មាន​អាយុ ៧៨​ឆ្នាំ ត្រូវ​បន្លា​ឬស្សី​មុត។ ដំបៅ​បាន​ហើម​ក្លាយ​ស៊ីរូង​កាន់​តែ​ធំ ក្រោយ​ពី​ឪពុក​លោក​បាន​យក​ថ្នាំ​ខ្មែរ​លាយ​ជាមួយ​ស្រា​ស ទៅ​រុំ​លើ​មុខ​របួស​មួយ​យប់។ សៀរា បញ្ជាក់​ថា សំណាង​ហើយ​ដែល​ឪពុក​លោក​ពុំ​មាន​ជំងឺ​ទឹកនោម​ផ្អែម ហើយ​បាន​យក​មក​ព្យាបាល​ទៅ​មន្ទីរ​ពេទ្យ​ទាន់​ពេល ម្ល៉េះ​សម​ជំងឺ​កាន់​តែ​យ៉ាប់​ជាង​នេះ​ទៀត៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់