• 2020-07-06 08:12:43
  • ព័ត៌មាន

ថ្ងៃ​នេះ​ Woo Do Hwan ដល់​ពេលកំណត់​ចូល​បម្រើ​ក្នុងជួរ​ទាហាន​ហើយ​

  • 2020-07-06 08:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រង់ចាំ​ជា​យូរពេល​នេះ​ ថ្ងៃ​កំណត់​ចូល​ធ្វើទាហាន​របស់​ Woo Do Hwan ក៏​បាន​មក​ដល់។

តារា​សម្ដែង​លំដាប់​កំពូល​ម្នាក់​ដែរ​របស់​កូរ៉េគឺ Woo Do Hwan បាន​ចូល​បម្រើ​ក្នុង​ជួរ​ទាហាន​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ទី ០៦ ខែកក្កដា​នេះ។

Woo Do Hwan ក៏​បាន​បង្ហោះ​រូបភាព​លើ​ Instagram របស់​ខ្លួន​ដែរកាលពី​ល្ងាច​ថ្ងៃ​ទី ០៥ ខែកក្កដា ដោយ​បង្ហាញ​នូវ​មុខមាត់​ពេល​កាត់​សក់​ហើយ អម​ជាមួយ​នឹង​ Lee Minho ដែល​មក​ផ្ដល់​ក្ដី​ស្រឡាញ់ និង​កម្លាំង​ចិត្ត​ដល់​លោក​មុន​ចូល​ធ្វើទាហាន។

មិនត្រឹម​តែ​ប៉ុណ្ណោះ​ Do Hwan ក៏​បាន​សរសេរ​ Caption ដាក់​ថា៖ «ទូលបង្គំនឹង​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព ព្រះអង្គ»។

ចំណែក​ Minho វិញ​ក៏​បាន​បង្ហោះ​រួប​ជាមួយ​នឹង​ Do Hwan ដែរ និង​បាន​សរសេរ​ថា៖ «Yeong អ្ហា សង្ឃឹម​ថា​ឯង​នឹង​ក្លាយ​ជា​អ្នក​បាញ់​កាំភ្លើង​ដ៏​ឆ្នើម​នៅ​ទីលានប្រយុទ្ធ»៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់