• 2020-07-07 03:19:00
  • ព័ត៌មាន

អ្នកគាំទ្រលេងធម៌ក្ដៅដាក់ JYP ទាមទារឲ្យមើល​ថែ​ GOT7 ឲ្យបានល្អជាងនេះ

  • 2020-07-07 03:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ទល់​ពេល​នេះ​ GOT7 នៅ​ជាមួយ​អ្នក​គាំទ្រ​ជាង​ ៦​ឆ្នាំ​ហើយ​ ចាប់​តាំង​ពី​បង្កើត​ដំបូង​កាល​ពី​ឆ្នាំ ២០១៤ Ahgase (ក្រុម​អ្នក​គាំទ្រ​របស់ GOT7) ក៏សប្បាយ​ចិត្ត​ដែល​ក្រុម​តែង​បង្ហាញ​អ្វីថ្មីៗ ប៉ុន្តែ​ក៏នៅ​មាន​ការ​មិន​ពេញ​ចិត្ត​ ពេល​ឃើញ​ក្រុម​ចម្រៀង​មួយ​នេះ​ទទួល​បានការ​មើល​ថែ​ពី​ផលិតកម្ម​ ហាក់ដូចជា​នៅ​មាន​កម្រិត។

ជាក់ស្ដែង​នៅ​ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២០ Hashtag #FairTreatmentForGOT7 ត្រូវមាន​អ្នកចុច​ Tag ច្រើន​រហូតឡើង​ដល់​លេខ ១​លើ Twitter ទូទាំង​ពិភពលោក។ ផ្អែក​តាម​អ្នកគាំទ្រ​ JYP ហាក់​ដូចជា​ មិន​សូវ​យកចិត្ត​ទុកដាក់ មើល​ថែ​ការពារ​មិន​បាន​ដិតដល់ រហូត​ពេល​ខ្លះ​ធ្វើ​ឲ្យ​ក្រុម​ជួប​រឿង​ផ្សេងៗ​ទៀតផង។

តួ​យ៉ាង​ដូចពេល​មួយ​នោះ​ Ahgase បាន​និយាយ​ថា​ផលិតកម្ម JYP មិន​បាន​ការពារ​ GOT7 ឲ្យ​បាន​ល្អ​ពី​ Sasaengs (អ្នក​គាំទ្រ​ជ្រុលនិយម)។ សមាជិក​ក្រុម​នេះ​ថែម​ទាំង​ជួប​បញ្ហាច្រើនដង​ ជាមួយ​អ្នក​គាំទ្រ​ហួសហេតុ​ទាំង​នោះកាលពីមុន​ មាន​ទាំង​ធ្លាប់​ជួប​គ្រោះ​ថ្នាក់ ដូច​ Jackson ជាដើម​ត្រូវ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បន្ទាប់​ពី​អ្នក​តាមដាន​ជ្រុល​ទាំង​នោះ​ដេញតាមលោក។

Youngjae វិញ​ក៏​ធ្លាប់​បញ្ចេញ​អារម្មណ៍​ទាក់ទង​នឹង​អាកប្បកិរិយា​របស់​ Sasaeng ​ដែរកាល​ពី​ពេល​កន្លងទៅ។ ក្នុង​នោះ​រួម​មាន​ទាំង​ ព័ត៌មាន​អាសយដ្ឋាន​ក៏ត្រូវ​បែក​ធ្លាយ រហូត​មាន​អ្នក​លួច​ថត​សមាជិក​របស់​ក្រុម​ក្នុង​បន្ទប់ទឹកទៀត ហើយ​ហេតុការណ៍​បែប​នេះ​បន្ត​រាប់ឆ្នាំ។ ប្រការ​នេះ​ហើយ​ទើប​អ្នក​គាំទ្រ​ល្អៗ​របស់​ GOT7 ស្នើឲ្យ​ផលិតកម្ម​ JYP គិតគូរ​ ឬ​មាន​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។​

សរុប​ជា​រួម​វិញ​ Ahgase គ្រាន់​តែ​ត្រូវ​ការ​ឲ្យ​ផលិតកម្ម​ដោះ​ស្រាយ​នូវ​ចំណុច «ការ​គ្រប់គ្រង​មិន​បាន​ល្អ» ដែល​ពួកគេ​ធ្វើ​ដាក់​ GOT7 រហូត​បណ្ដាល​ឲ្យមាន​បញ្ហា​ជា​ច្រើន។ ពួកគេ​ក៏​នៅ​បន្តទៀត​ថា​ រាល់​ការ​ប្រគំតន្ត្រីទេសចរណ៍ និង​កម្មវិធី​ខាង​ក្រៅ​ផ្សេងៗ​ មាន​ការ​គ្រប់គ្រង​អន់ណាស់ ហើយ​ការ​ចែក​ចាយ​អាល់ប៊ុមក៏​មិន​បាន​ទូលំទូលាយដែរ ឧទាហរណ៍ដូចនៅ​សហរដ្ឋអាមេរិកជាដើម។

Ahgase ​បង្ហើប​ទៀតថាពួកគេ​ខំ​ Promote GOT7 ខ្លាំង​ជាង​ JYP ឆ្ងាយ​ណាស់ តាមវិធី​ផ្សេងៗ​ទាំង​នៅលើ YouTube, Billboards ហើយ​ថែម​ទាំង​បកប្រែរាល់វីដេអូ​របស់​ GOT7 ទៀត​ ដើម្បីឲ្យ​អ្នកគាំទ្រ​អន្តរជាតិ​មើល​ដោយ​រីករាយ។

នៅ​មាន​រឿង​មួយ​ទៀត​នោះគឺ គ្រប់គ្នា​ក៏​ខក​ចិត្ត​ដែរ ដែល​សមាជិក​ម្នាក់ៗមិន​ត្រូវ​បាន​គេ​ខ្វល់ ឬ​លើកឲ្យ​ចេញ​បទ​ទោល ឬ​ការងាររៀងៗខ្លួនឲ្យបាន​គ្រប់គ្នា និង​អ្វី​ផ្សេងៗទៀត​មួយ​ចំនួន។

Fandom នៅ​បាន​បញ្ជាក់​ច្បាស់ៗ​ថា​ ពួកគេ​បាន​ផ្ញើរ​ Email ទៅកាន់​ក្រុមហ៊ុន​នេះ​ដល់ទៅ ៧៥០ ០០០អ៊ីម៊ែល ប៉ុន្តែ​មិន​ដែល​ទទួល​ការ​ឆ្លើយ​តប​មកវិញ​សូម្បី១ដង។ ហេតុ​នេះ​ហើយទើប​ពួកគេ​សម្រេច​បញ្ជូន​ឡាន​ធំ​ ទៅធ្វើ​បាតុកម្ម​ផ្ទាល់​ដល់មុខ​ក្រុមហ៊ុន​តែម្ដង៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់