• 2020-07-07 03:40:03
  • ព័ត៌មាន

MV ថ្មី​របស់ Irene-Seulgi ចេញជាផ្លូវការហើយ ក្រោយលឹបលចេញប៉ុន្មានដង

  • 2020-07-07 03:40:03
  • ចំនួនមតិ 2 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

បទ​ថ្មី​ក្រុម​តូច​របស់​ Red Velvet ដែលមាន​ Irene និង​ Seulgi មាន​ចំណងជើង​ថា​ «Monster» បាន​ចេញ​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី ០៧ ខែកក្កដា ឆ្នាំ២០២០​នេះ។

បទ​នេះ​ជា​បទ​ថ្មី​​ដំបូង​បង្អស់​របស់​ក្រុម​តូច​មួយ​នេះ​ និង​ជា​បទ​ស្ថិត​នៅ​ក្នុង​អាល់ប៊ុម​តូច​ទី១ ដែល​ដាក់​បង្ហាញ​ឲ្យ​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជា​យូរ។ ដោយឡែក​មុន​ចេញ​ជា​ផ្លូវការ​ក៏​មាន​មន្ទិល​ខ្លះ​កើត​ឡើង​ដែរ ព្រោះ​ថា​តាម​ការប្រកាស «Monster» ត្រូវ​ចេញ​នៅ​ល្ងាចថ្ងៃ​ទី ០៦​ ខែកក្កដា ប៉ុន្តែ​ពេល​ដល់​ម៉ោង​កំណត់​មិន​ឃើញ​ចេញ​ ទើបធ្វើ​ឲ្យអ្នកគាំទ្រ​ហាក់​ខកចិត្ត​បន្តិចដែរ។ ប៉ុន្តែ​ពេល​នេះ​វីដេអូ​បទ​ចម្រៀង​ដែល​គ្រប់គ្នា​ចង់​ឃើញ​ ទីបំផុតបាន​ចេញជា​ស្ថាពរ​ហើយ។

ទស្សនាវីដេអូ​ដូច​ខាងក្រោម៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់