• 2020-07-08 03:11:57
  • ព័ត៌មាន

អត់សរសើរមិនបាន! ស៊ិន យូប៊ីន បោះទុនកាន់តែធំលើមុខជំនួញថ្មីមួយ ក្រោយរកបានដៃគូខ្លាំង

  • 2020-07-08 03:11:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រីវ័យក្មេង ដែលកំពុងល្បីខ្លាំងក្នុងស្រទាប់យុវវ័យ ស៊ិន យូប៊ីន បានចាប់ដៃគូសហការនាំចូលផ្ដាច់មុខនូវសាប៊ូកក់សក់ម៉ាក សាប់ភ្លី (Sup-Ple) ក្រោយពីនាងបានក្លាយជាទូតសុច្ឆន្ទៈ ឬអ្នកតំណាងផ្សព្វផ្សាយ (Brand Ambassador) របស់ក្រុមហ៊ុន N K Y កាលពីដើមឆ្នាំ ២០២០ នេះ។

កញ្ញា ស៊ិន យូប៊ីន ឲ្យដឹងថា ទុនវិនិយោគរួមគ្នាដំបូងនេះមានទំហំទឹកប្រាក់ ១០ម៉ឺនដុល្លារ ហើយសាប៊ូដែលផលិតផ្ទាល់នៅប្រទេសកូរ៉េនេះ នឹងចូលមកដល់កម្ពុជានៅក្នុងសប្ដាហ៍ទី២ នៃខែកក្កដានេះ។ យូប៊ីន ជឿជាក់លើគុណភាពសាប៊ូ រហូតដល់ហ៊ានបោះទុនវិនិយោគនាពេលនេះ គឺដោយសារយូប៊ីនបានប្រើសាកល្បងដោយខ្លួនឯង ហើយឃើញមានគុណភាពល្អ ទើបនាងយល់ថាវាសមស្របបំផុតសម្រាប់អ្នកប្រើនៅកម្ពុជា។

ចំណែកអគ្គនាយិកា ក្រុមហ៊ុន អិន ខេ វាយ លោកស្រី ទេព សាក់លីនដា ឲ្យដឹងថា៖ «ហេតុផលសំខាន់ដែលនាំឲ្យក្រុមហ៊ុនអ្នកស្រីចាប់ដៃគូរកស៊ីជាមួយ យូប៊ីន គឺដោយសារមើលឃើញពីភាពឆ្លាតវៃ មានគំនិត និងស្មោះត្រង់របស់ យូប៊ីន ដែលនេះជាមន្តស្នេហ៍មួយធ្វើឲ្យនាងទទួលបានការស្រលាញ់រាប់អាន និងគាំទ្រពីមហាជន ពិសេសគឺយុវវ័យ។ ម្យ៉ាងក្រុមហ៊ុន និងយូប៊ិន បានធ្វើការរួមគ្នា ហើយទទួលបានជោគជ័យមួយជំហានរួចមកហើយ លើការលក់ប្រភេទម៉ាសបិទមុខម៉ាក Yeslim បានជាង១ម៉ឺនប្រអប់ក្នុង១ខែៗ»

ថ្លែងទៅកាន់អ្នកសារព័ត៌មាន និងតំណាងចែកចាយប្រមាណ ៥០នាក់ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែកក្កដា អគ្គនាយិការូបនេះ បញ្ជាក់ថា ក្នុងចំណោមផលិតផលថែសម្ផស្សដែលមាននៅក្នុងក្រុមហ៊ុនចំនួន ១១មុខ គឺសាប៊ូសាប់ភ្លីនេះ គឺជាប្រភេទសាប៊ូកក់សក់ល្អបំផុតសម្រាប់ការពារកុំឲ្យសក់ជ្រុះ ធ្វើឲ្យសក់ទន់ភ្លឺរលោងដែលអ្នកស្រី និងកញ្ញា ស៊ិន យូប៊ីន កំពុងប្រើផ្ទាល់។

ក្រុមហ៊ុន អិន ខេ វាយ បានបើកដំណើរការតាំងពីឆ្នាំ២០១៧ ដោយផ្គត់ផ្គង់លើគ្រឿងសម្អាង គ្រឿងទេស និងសណ្ឋាគារ។ ផលិតផលថែរក្សាសម្ផស្សភាគច្រើនត្រូវបាននាំចូលពីប្រទេសថៃ និងកូរ៉េផ្ទាល់។ ក្រុមហ៊ុននេះ បានវាយលុកទីផ្សារអនឡាញកាន់តែខ្លាំងក្លា និងជោគជ័យនៅអំឡុងពេលដែលមនុស្សស្ទើរគ្រប់គ្នាកំពុងភ័យខ្លាចនឹងជំងឺកូវីដ១៩ ប៉ុន្ដែក្រុមហ៊ុនបានពង្រីកតំណាងចែកចាយរហូតដល់ជាង១ម៉ឺននាក់ទូទាំងប្រទេស៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់