• 2020-07-08 07:16:25
  • ព័ត៌មាន

គូស្វាមី​ភិរិយា​សិល្បៈ ម៉ូលីកា និង ឆានុន ទទួល​បាន​ចំណង​ដៃ​កូន​ស្រី​ម្នាក់​មុខ​ឡើងCute

  • 2020-07-08 07:16:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្វាមី​ភរិយា​សិល្បៈ​ទាំង​ទ្វេ គឺ​អតីត​តារា​ចម្រៀង​ផលិតកម្ម Rock ម៉ូលីកា និង​តារា​សម្ដែង ឆានុន បាន​ចំណង​ដៃ​កូន​ស្រី​ម្នាក់​ហើយ ​កាល​ពី​ថ្ងៃ​ទី​៥​ខែ​កក្កដា​ឆ្នាំ​២០២០ ហើយ​ពួក​គេ​​បាន​ព្រម​ព្រៀង​ដាក់​ឈ្មោះ​កូន​ស្រី​ថា ”នុន ច័ន្ទ​ម៉ូនីតា”

កូន​ស្រី​របស់ ឆានុន និង ម៉ូលីកា ពេល​សម្រាល​មក​ភ្លាម​មាន​ទម្ងន់ ៣,៥គ្រ.ក្រ។ តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន ការ​ទទួល​បាន​កូន​ស្រី​នេះ គឺ​ជា​បំណង​របស់​នាង និង​ស្វាមី​ហើយ ព្រោះ​ពួក​គេ​ស្រឡាញ់​កូន​ស្រី​ព្រម​គ្នា។ ហេតុនេះ​ហើយ​ពួកគេ​ទាំង​២​ពិត​ជា​រំភើប​ណាស់​ចំពោះ​កាដូ​មួយ​នេះ។ ចំណុច​គួរ​ចាប់​អារម្មណ៍ នៅ​មុន​សម្រាល ម៉ូលីកា ត្រូវ​បាន​ស្វាមី​រៀប​ចំ តុក្កតា ប៉េងប៉ោង នៅ​ជុំ​វិញ​គ្រែ​សម្រាល​តែ​ម្ដង​ដើម្បី​ស្វាគមន៍​សមាជិក​ថ្មី​របស់​ពួក​គេ។

សារ​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ត្រូវ​បាន​អ្នក​គាំទ្រ ម៉ូលីកា បាន​ចូល​ទៅ​សរសេរ​អបអរ​សាទរ​នាង​ជា​បន្ដ​បន្ទាប់។ ងាក​មក​មើល​លោក ឆានុន វិញ​បាន​បង្ហាញ​កាយ​វិការ​ស្រលាញ់ និង​ថ្នាក់​ថ្នម​ភរិយា និង​កូន​ស្រី​យ៉ាង​ខ្លាំង។

ម៉ូលីកា ដែល​ជា​ថៅកែ​ស្រី​ហាង អិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក បាន​រៀបការ​ជាមួយ​តារា​សម្ដែង ហុង មានុន ហៅ ឆានុន កាល​ពី​ថ្ងៃ​ទី​១៨​ខែ​មករា​ឆ្នាំ​២០២០ បន្ទាប់​ពី​ពួកគេ​ស្រលាញ់​គ្នា​ជាង​៣ឆ្នាំ និង​មាន​ប្រវត្តិ​តស៊ូ​ជាមួយ​គ្នា​ជា​ច្រើន។រំលឹក​ទៅ​ដល់​អំឡុង​ថ្ងៃ​រៀបការ​នោះ លោក ឆានុន ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹង​ថា លោក​ចង់​បាន​កូន ៣ ហើយ​ឥឡូវ​បាន​ទទួល​ចំណង​ដៃ​ទី​១​ហើយ ហើយ​មាន​គម្រោង​យក​ថែម​ដូច​ការ​គិត​ទុក​ដែរ។

គេកត់សម្គាល់ថាគូស្នេហ៍តារា១គូនេះចាប់តាំងពីចាប់ដៃគ្នាមកពួកគេមានជីវភាពធូធារខ្លាំងណាស់ដូចជាការទិញបានផ្ទះ​ទ្រនុំ​ស្នេហ៍ និង​រថយន្ត​ទំនើប​ៗ​ជិះ​តាម​ក្ដី​ប្រាថ្នា​របស់​ពួកគេ។ការ​ប្រែ​ក្លាយ​ជីវភាព​យ៉ាង​ឆាប់​រហ័ស​នេះ ត្រូវ​បាន​គេ​ដឹង​ថា ដោយ​សារ​តែ ម៉ូលីកា ជោគជ័យ​លើ​អាជីពOnlineខ្លាំង។ ដូច្នេះ​ហើយ នាង​ក៏​បាន​ផ្អាក​ការ​ច្រៀង​សម្ដែង​តាម​ឆាក​តន្ត្រី​នានា ដោយ​គ្មាន​ពេល​កំណត់​បើ​ទោះ ជា​ធ្លាប់​អះអាង​ម្ដង​ជា​ពីរ​ដង​ថា នៅ​តែ​ស្រលាញ់​អាជីព​ចម្រៀង​ក្ដី៕

អត្ថបទ៖ ទារិកា

មតិយោបល់