• 2020-07-13 02:01:17
  • ព័ត៌មាន

ក្រៅពីចង់​បាន​កូនច្រើន តើអ្វី​ជា​បំណងប្រាថ្នាធំ ២ទៀតនាពេលអនាគតរបស់ V?

  • 2020-07-13 02:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​រម្លឹក​ទៅ​កាល​ពី​ ៥​ឆ្នាំ​មុន​ ទៅមើល​អ្វី​ដែល​ V សមាជិក BTS ធ្លាប់​បាន​ទម្លាយ​កាលពី​អំឡុង​ពេល​ Promote បទ​ «I Need You» នោះ​នឹង​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់​ផ្អើល​ជា​ថ្មី​ ពេលលោក​ថា​ចង់​បាន​កូន​ ៣​នាក់ ឬ​ច្រើន​ជាងនេះ។

ស្ថិតនៅអំឡុង​ឆ្នាំ ២០១៥​នោះ​សមាជិក​ទាំង​អស់​ ត្រូវ​បាន​ចូលរួម​ក្នុង​កម្មវិធី​ The Star ហើយ​ម្នាក់ៗ​ត្រូវ​បំពេញ​ចម្លើយ​ ដោយឆ្លើយ​នូវ​សំណួរ​ដែល​កម្មវិធី​ដាក់​ឲ្យ។ ក្នុង​ចំណោម​សមាជិក​ទាំង​ ៧​ V ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ជា​ងគេ ដោយសារ​ចម្លើយ​ដែល​លោក​បាន​បំពេញ។ ដូចនេះ​ យើង​នឹង​ដក​ស្រង់​​នូវ​អ្វី​ដែល​លោក​បាន​ឆ្លើយ​ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេក្នុង​ចំណោម​រឿងពិត​ទាំងអស់៖

ឈ្មោះ៖ Kim Taehyung (ឈ្មោះ​ដាក់​ឲ្យ​ដោយ​ជីតា​របស់​ខ្ញុំ វា​មាន​ន័យថា​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំធ្វើ​នឹង​រលូន​ និង​ទទួល​ជោគជ័យ)

គ្រួសារ៖ មាន​ខ្ញុំ ប្អូនប្រុស ប្អូន​ស្រី ម៉ាក់ និង​ប៉ា

កើត​ថ្ងៃ​ទី៖ ៣០ ខែធ្នូ ឆ្នាំ ១៩៩៥ /តារានិករ៖ Capricorn

អត្តចរិត៖ ខ្ញុំ​ជាមនុស្សរួសរាយ លេង​ច្រើន និង​ចូល​ចិត្ត​សប្បាយៗ។ បើអ្នក​បាន​ក្លាយ​ជា​មិត្ត​ខ្ញុំ ខ្ញុម​នឹង​ព្យាយាម​អស់ពីសមត្ថភាព​ក្នុង​ការ​ផ្ដល់ភាពសប្បាយ​រីករាយ​ដល់អ្នក ប្រហែល​ជា​បែប​នេះ​ហើយ​បានជាខ្ញុំ​សម្បូរពួកម៉ាក។ មួយ​ទៀត​ខ្ញុំ​ក៏ជា​មនុស្ស​គិត​ច្រើនដែរ។

ចំណូលចិត្ត៖ លេង​ហ្គេម​ ច្រៀង​លេង​ ទៅ​ដើរលេងជាមួយ​មិត្តភ័ក្តិ ធ្វើ​ដំណើរ​កម្សាន្ត មើល​កុន លេង​ Saxophone។

អ្វី​ដែល​ជម្រុញ​ចិត្ត​ឲ្យ​ក្លាយ​ជា​តារា​ចម្រៀង៖ ខ្ញុំ​តែង​មាន​ក្ដីស្រមៃចង់​ក្លាយ​ជា​តារាចម្រៀង តាំអពី​រៀន​ថ្នាក់​ទី ៥ ឬទី៦ តែ​ខ្ញុំ​មិន​បាន​ចាប់​ផ្ដើម​ឲ្យ​បាន​ស្រួលបួលទេ ដើម្បី​សម្រេច​ក្ដី​សុបិន​មួយ​នេះ​ទេ រហូត​ដល់​រៀន​ថ្នាក់​មធ្យមសិក្សា។ ខ្ញុំ​ចាប់​ផ្ដើម​រៀន​លេង​ Saxophone និង​ចូល​រៀន​វគ្គ​ហាត់​ក្បាច់​រាំ ថែម​ទាំង​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ប្រឡង​ជ្រើស​តារា និង​ចុង​ក្រោយ​មាន​ឱកាស​ចូល​ក្រោម​ផលិតកម្ម Big Hit តែម្ដង។

នារី​ក្នុង​ក្ដី​ស្រមៃ៖ ជា​នារីម្នាក់​ដែល​ចេះ​សន្សំ​ទុកដាក់​លុយ​ដែល​ខ្ញុំ​រក​បាន អ្នក​ដែល​ឃាត់​ខ្ញុំ​ពេល​ខ្ញុំ​ចាយ​លុយ​ច្រើន នារី​ដែលគិត​គូរ​រឿង​ទិញ​ផ្ទះ​មុនទិញ​ឡាន​ជិះ និង​អ្នក​ដែល​សុខចិត្ត​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ឪពុកម្ដាយ។

រឿង​ ៣​យ៉ាង​ដែល​ចង់​ធ្វើ៖ ទី១ វិស្សមកាល​ជាមួយ​គ្រួសារ (នេះ​ជា​អ្វី​ដែល​ខ្ញុំ​សន្យាថា​ធ្វើ​ឲ្យ​បាន​ជាមួយ​គ្រួសារ), ទី២ មានកូន​យ៉ាង​តិច​ ៣នាក់ តែ​បើ​អាច​ចង់​បាន​ ៥នាក់, និង​ទី៣ ចង់​ឲ្យ​ Soonshim រៀបការ​ (ឆ្កែរបស់​ V)៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់