• 2020-07-14 02:38:19
  • ព័ត៌មាន

ភ្ញាក់ផ្អើល! តួ​ក្នុង​រឿង «Glee» ត្រូវគេរកឃើញថាលង់ទឹកស្លាប់​

  • 2020-07-14 02:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ Naya Rivera ដែល​គេ​ស្គាល់​ច្បាស់​ជា​តួ​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ «Glee» ត្រូវ​បាន​ប្រទះ​ឃើញ​ថា​បាន​ស្លាប់​ នៅ​អាយុ​ ៣៣ឆ្នាំ ដោយសារ​លង់ទឹក ស្របពេលកូនប្រុស​មាន​សុវត្ថិភាពល្អ។

មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំ​ង​នៅព្រឹក​ថ្ងៃ​ច័ន្ទ ក្រោយ​សាកសពមួយ​​ត្រូវ​បាន​គេ​រកឃើញ​ក្នុង​បឹង​មួយ​កន្លែង​នៅ​រដ្ឋ California ហើយ​បន្ទាប់​ពី​ពិនិត្យ​ច្បាស់​លាស់​ហើយ​ ទើប​មាន​ការភ្ញាក់​ផ្អើល​ជា​ថ្មី​ពេល​ដឹង​ថា​សាកសព​នេះ​គឺ​ជា​តារា​សម្ដែង​ Naya Rivera។ នេះ​បើ​តាម​ក្រុម​ប៉ូលីសរបស់​រដ្ឋ​នេះបញ្ជាក់។

ទូកដែល​ Naya ជិះជាមួយកូន

តារារូប​នេះ​ បាន​បាត់​ដំណឹង​សូន្យ​ឈឹង​ បន្ទាប់ពី​ជួល​ទូក​ជិះ​លើ​បឹង​ Piru ស្ថិត​នៅភាគ​ខាងលិចឆៀងខាងជើង ជាមួយ​នឹង​កូន​ប្រុស​រូចអាយុ​ ៤ឆ្នាំ កាលពី​ថ្ងៃ​ពុធ។

ដំណឹង​ដ៏​តក់ស្លុត​នេះ​ បាន​ធ្វើ​ឲ្យ​មិត្តរួមអាជីព ក៏ដូចជា​អ្នក​គាំទ្រ​ទាំងអស់របស់​នាង​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង។

ដោយឡែក បើតាម​វិបសាយ​ Metro បាន​បញ្ជាក់ថា​ កូន​ប្រុសរបស់​នាងត្រូវគេ​ឃើញនៅលើទូក ស្របពេល​នាងដែល​ជាម្ដាយ​បាត់ខ្លួន។ ចំណែក ប្រភពពី វិបសាយ TMZ ក៏​បាន​បន្ថែមថា Josey (កូនប្រុសរសប់ Naya) បាន​និយាយ​ថា​ម្ដាយ​របស់​គេបាន​ហក់ចូល​ទឹក​ តែ​មិន​ឃើញ​ងើបត្រឡប់មក​វិញទេ។ ជាមួយគ្នានេះ ក្មេង​តូច​នេះ​មាន​សុវត្ថិភាពល្អណាស់ និង​ស្ថិត​ក្រោម​ការ​គ្រប់គ្រងរបស់គ្រួសារ៕

ប្រភព៖ CNN | Metro | Sky News ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់