- 2020-07-14 04:11:06
- ព័ត៌មាន
មុនស្លាប់ តារាស្រី Naya បានប្រើកម្លាំងចុងក្រោយដើម្បីសង្គ្រោះជីវិតកូនប្រុសអាយុ ៤ឆ្នាំរបស់ខ្លួន
- 2020-07-14 04:11:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនស្លាប់ តារាស្រី Naya បានប្រើកម្លាំងចុងក្រោយដើម្បីសង្គ្រោះជីវិតកូនប្រុសអាយុ ៤ឆ្នាំរបស់ខ្លួន
ចន្លោះមិនឃើញ
លោក Bill Ayub ប៉ូលិសនៃតំបន់ Ventura បាននិយាយឲ្យដឹងនាព្រឹកថ្ងៃអង្គារនេះថា តារាស្រី Naya Rivera បានប្រើប្រាស់កម្លាំងចុងក្រោយរបស់ខ្លួនដើម្បីជួយសង្គ្រោះកូនបុរសអាយុ ៤ឆ្នាំ របស់នាង មុនដែលនាងបាត់បង់ជីវិត។
លោក Bill បាននិយាយដូចនេះថា ៖ "នាងបានប្រមូលកម្លាំងគ្រប់គ្រាន់ដើម្បីជួយស្រង់កូនប្រុសឲ្យឡើងលើទូកវិញ ប៉ុន្តែមិនមានកម្លាំងគ្រប់សម្រាប់ជួយជីវិតខ្លួនឯង។”
គួរដឹងថានាព្រឹកថ្ងៃអង្គារនេះ គេបានប្រទះឃើញសាកសពមួយនៅបឹង Piru ក្នុងរដ្ឋ California ដែលគេអាចកំណត់អត្តសញ្ញាណបានថាជាតារាសម្ដែងស្រីក្នុងរឿងភាគទូរទស្សន៍ "Glee”។
Naya Rivera វ័យ ៣៣ឆ្នាំ និងកូនប្រុសបានជួលទួកជិះកម្សាន្តលេងនៅបឹង Piru កាលពីថ្ងៃពុធសប្ដាហ៍កន្លងទៅ។ កូនប្រុសឈ្មោះ Josey បានប្រាប់ដល់អ្នកដែលបានជួយសង្គ្រោះថា រូបគេនិងម្ដាយបានចុះទឹកដើម្បីហែលទឹកលេង ប៉ុន្តែម្ដាយមិនបានឡើងទូកវិញនោះទេ៕