• 2020-07-15 10:53:40
  • ព័ត៌មាន

ឡូយ​តិច​អី ស្ងាត់​ៗ ដួង ម៉ានិច ក្លាយ​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ធំ​មួយ​ដែល​សម្ពោធ​ផ្អើល​អ៊ីអន​យប់មិញ

  • 2020-07-15 10:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មិញ​នេះ​នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​សែន​សុខ មាន​ភាព​ភ្ញាក់​ផ្អើល​មួយ ក្រោយ​ពី​គេ​បាន​ប្រទះ​ឃើញ​កញ្ញា ដួង ម៉ានិច ស្រាប់​តែ​លេច​មុខ​ក្នុង​នាម​ជា​អគ្គ​នាយិកា​ក្រុម​ហ៊ុន​ដ៏​ធំ​មួយ​ដែល​បាន​បើក​សម្ពោធ​យប់​មិញ ក្រោម​វត្តមាន​របស់​មិត្ត​រួម​អាជីព​សុទ្ធ​ជា​អ្នក​ល្បី​ៗ​ជា​ច្រើន​នាក់។

នោះ​គឺ​កម្មវិធី​សម្ពោធ​ផលិតផល​ថ្មី Swiss Energy Collagen របស់​ក្រុមហ៊ុន LGT Global Trading Co., Ltd។ ក្រុម​ហ៊ុន​នេះ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ថា ម្ចាស់​របស់​វា គឺ​ជា​តារា​សម្តែង​ស្រី​ដ៏​ល្បីល្បាញ កញ្ញា ដួង ម៉ានិច ផ្ទាល់​តែ​ម្តង។ទាំង​អ្នក​សារព័ត៌មាន​ទាំង​ទស្សនិកជន​បាន​ភ្ញាក់​ផ្អើល​ក្រោយ​ពី​ព័ត៌មាន​ត្រូវ​បាន​បើក​ទូលាយ​ពី​អ្នក​នៅ​ពី​ក្រោយ​ក្រុមហ៊ុន​ផ្នែក​សម្ផស្ស​ថ្មី​ថ្មោង​មួយ​នេះ។

គេ​មិន​ដឹង​ឡើយ​ថា តារា​សម្តែង​ឆ្នើម​រូប​នេះ បាន​សម្ងំ​កសាង​ក្រុមហ៊ុន​នាំ​ចូល​ផលិតផល​ជំនួយ​សម្រស់ Swiss Energy Collagen តាំង​ពី​ពេល​ណា ស្រាប់​តែ​មក​ធ្វើ​ពិធី​បើក​ សម្ពោធ​យ៉ាង​អធឹកអធម​កណ្តាល​ផ្សារ​ទំនើប​អ៊ីអន​បែប​នេះ។

ក្រៅ​ពី​​ប្រកាស​ពី​អគ្គនាយិកា​ក្រុមហ៊ុន​​ដែល​ជា​តារា​ស្រី​ល្បី​ឈ្មោះ ក្រុមហ៊ុន LGT Global Trading Co., Ltd របស់​កញ្ញា ដួង ម៉ានិច នៅ​ធ្វើ​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ទត ដោយ​គ្រាន់​តែ​បើក​ឆាក​ភ្លាម​បង្ហាញ បាន​ជ្រើស​រើស​ទូត​សុច្ឆន្ទៈចំនួន ៤ រូប​ព្រម​គ្នា​តែ​ម្តង ដែល​សុទ្ធ​សឹង​ជា​តារា​ល្បី​ៗ​គឺ​មាន​លោក នូ ឧសភា - លោក សាក់ ចាដេត - កញ្ញា ឈិន មុនីនាថ - និងកញ្ញា ខៀវ លីលី។

ជុំវិញ​វត្តមាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​នា​ពេល​នេះ ​អគ្គ​នាយិកា ដួង ម៉ានិច បាន​ថ្លែង​ថា នេះ​គឺ​ជា​មុខ​ជំនួញ​ទី​មួយ​ហើយ​ដែល​ខ្លួន​បាន​ចាប់​ផ្តើម ដោយ​ក្នុង​នោះ ក្រុមហ៊ុន​នាង បាន​នាំ​ចូល​ផ្តាច់​មុខ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​នូវ​ផលិតផល​ខាង​លើ។

ជាមួយ​គ្នា ម៉ានិច្ច បញ្ជាក់​ថា នាង​មាន​ការ​ជឿជាក់​យ៉ាង​មុតមាំ​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​លើ​ផលិតផល Swiss Energy Collagen ព្រោះ​ថា មុន​ដំណើរ​អាជីវកម្ម​នេះ នាង​បាន​សិក្សា​យ៉ាង​ល្អិតល្អន់​ព្រម​ទាំង​បាន​ប្រើប្រាស់​ផ្ទាល់​ទៀត​ផង។ ក្រោយ​ឃើញ​ពី​គុណភាព​ច្បាស់ នាង​ក៏​សម្រេច​កសាង​ក្រុមហ៊ុន ហើយ​សម្រេច​នាំ​ចូល​ផ្ដាច់​មុខ Swiss Energy Collagen នេះ​តែ​ម្ដង។   គួរ​បញ្ជាក់​ផង​ដែរ​ថា​ផលិតផល Swiss Energy Collagen ជា​ប្រភេទ Hydrolyzed Collagen ដែល ជ្រាប​ចូល​ក្នុង​ខ្លួន និង​នាំ​យក​សារធាតុ​សំខាន់​ៗ​ទៅ​បំប៉ន​ក្នុង​រាងកាយ​បាន​លឿន​រហូត​ដល់ 50 ដង បើ​ប្រៀបធៀប​ជាមួយ Collagen ធម្មតា។ ជា​ពិសេស Swiss Energy Collagen ទទួល​ស្គាល់ និង​មាន ស្តង់ដារ GMP ពី​អ៊ឺរ៉ុប និង​ក្រសួង​សុខាភិបាល​ខ្មែរ​ថែម​ទៀត​ផង។

អគ្គនាយិកា ដ៏​ស្រស់​ស្អាត បាន​បង្ហើប​ថា សម្រាប់​បងប្អូន​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ជាវ ឬ​ធ្វើ​ជា​តំណាង​ចែកចាយ Swiss Energy Collagen សូម​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ 070 773 266 / 011 299 994 ឬតាមរយៈហ្វេសប៊ុកផេក Swiss Energy Collagen by D.M៕

អត្ថបទ៖ ទារិកា

មតិយោបល់