• 2020-07-16 02:10:44
  • ព័ត៌មាន

Irene ត្រៀម​ខ្លួនសម្ដែងភាពយន្តខ្នាតធំជា​លើក​ដំបូង​នៃ​អាជីព​សិល្បៈ

  • 2020-07-16 02:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាមបណ្ដាញ​ផ្សព្វផ្សាយ​ដែល​បាន​ចុះ​កាល​ពី​ថ្ងៃ​ទី ១៦ ខែកក្កដា​ បាន​ឲ្យ​ដឹង​ថា​ Irene មេក្រុម​ Red Velvet គ្រោង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ខ្សែភាពយន្ត​ខ្នាតធំ​ឆាប់ៗ​នេះ។

ប្រភពព័ត៌មាន​បាន​បញ្ជាក់​ថា​ Irene ត្រូវ​បាន​ជ្រើស​ឲ្យ​សម្ដែង​ជា​តួ​ឯក​ស្រី សម្រាប់រឿង​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក​ Baek Seung Hwan មាន​ចំណងជើង​ថា​ «Double Patty»។ មួយ​វិញ​ទៀត​រឿង​នេះ​ ជា​រឿង​បែប​យុវវ័យ​ ដូចនេះ​តួ​ដែល​នាង​ត្រូវ​សម្ដែង​ក៏ត្រូវ​ជា​តួ​សិស្សសាលា​ដែល​មាន​បំណង​ក្លាយ​ជា​អ្នក​ដឹកនាំ​នា​ពេល​ខាង​មុខ​ដែរ។

ដំណើរការ​ថត​នឹង​ចាប់​ផ្ដើម​នៅ​ខែ សីហា​ ហើយ​លេចឮថា​គ្រោង​បញ្ចាំង​នៅ​ចុង​ឆ្នាំនេះ​ផងដែរ។ ចំណែក​ផលិតកម្ម​ SM ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា​ Irene ពិត​ជា​ត្រៀម​ថត​រឿង​ថ្មី​មែន៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់