• 2020-07-17 03:21:36
  • ស្ទីលតារា

ក្រឡេក​មើល Fashion ដួង ម៉ានិច្ច ក្នុង​ថ្ងៃ​នាង​ត្រូវ​ប្រកាស​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន​ធំ​មួយ

  • 2020-07-17 03:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដួង ម៉ានិច្ច បាន​សម្រេច​សមិទ្ធផល​យ៉ាង​អស្ចារ្យ​ដោយ​ស្ងាត់​ៗ​លួច​កសាង​ក្រុមហ៊ុន​ធំ​មួយ ហើយ​ឈាន​មក​បើក​សម្ពោធ​ផ្អើល​ផ្សារ​អ៊ីអន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន វេលា​ដែល​តារា​ស្រី ត្រូវ​បាន​គេ​មើល​ឃើញ​ថា នាង​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ក្នុង​នាម​ជា​តួឯក​របស់​កម្មវិធី។

វេលា​នោះ ម៉ានិច្ច បាន​ធ្វើ​ដំណើរ​មក​ត្រសង​ជាមួយ​តារា​ប្រុស​ក្មេង អាជាតិបុត្រ ដើរ​ចូល​កម្មវិធី ក្រោម​ក្រសែ​ភ្នែក​រាប់​រយ​គូ ស្រប​ពេល​ដែល​ពួក​គេ​បាន​រង​ការ​សង្ស័យ​ថា អាច​មាន​ទំនាក់ទំនង​ស៊ី​ជម្រៅ​ជាមួយ​គ្នា។ ក្រោម​ក្រសែ​ភ្នែក​​ចាប់​អារម្មណ៍​ជា​ច្រើន​នោះ បន្តិច​ក្រោយ​មក ម៉ានិច្ច ស្រាប់​តែ​ត្រូវ​ប្រកាស​ថា ជា​អគ្គ​នាយិកា​ក្រុមហ៊ុន​ដ៏​ធំ គឺ LGT Global Trading Co., Ltd ផ្គត់​ផ្គង់​ផលិតផល Swiss Energy Collagen។ ធ្វើ​ឲ្យ​សំឡេង​ទះដៃ និង​ភ្ញាក់​ផ្អើល​បាន​កើត​ឡើង​ព្រម​គ្នា​នា​វេលា​នោះ។

ជា​តួឯក​របស់​កម្មវីធី កញ្ញា ដួង ម៉ានិច្ច ពិត​ជា​ធ្វើ​ខ្លួន​ធម្មតា​ពេក​ទេ ពោល​គឺ​នាង​ត្រូវ​បាន​ចាប់​អារម្មណ៍​មួយ​ផ្នែក​ទៀត​លើ​ការ​តុប​តែង​ខ្លួន សម​ជា​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​មួយ។ តារា​ស្រី​បាន​គ្រង​រ៉ូប​ពណ៌​ផ្កា​ឈូក​ស្រាល លំអ​ដង​ខ្លួន​ដោយ​ក្រវិល​រំយោល​ធំ​មួយ ឯ​សក់​ត្បិត​ថា ម៉ូដ​សាមញ្ញ។ ប៉ុន្តែ អគ្គនាយិកា​ក្រុម​វ័យ​ក្មេង​រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ពិត​ជា​មាន​មន្តស្នេហ៍​មិន​ធម្មតា​ទេ សម្រាប់​មួយ​ឈុត​នេះ។

តោះ...គយគន់​សម្រស់ ដួង ម៉ានិច្ច ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់