• 2020-07-17 04:29:55
  • ព័ត៌មាន

តារា​ថៃ​ល្បី​ៗ ស្អាត​ៗ​ទាំង​នេះ មាន​តិចនិក​​ក្នុង​ការ​ថែ​សម្រស់​​ផ្សេង​ៗ​គ្នា​ ប៉ុន្តែ​បាន​ផល​ល្អ​ដូច​គ្នា

  • 2020-07-17 04:29:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ​សម្រស់​គឺ​​ជា​រឿង​ចាំ​បាច់​បំផុត​របស់​សិល្បករ​ សិល្បការិនី ដោយ​សារ​តែ​វា​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។ ជាក់​ស្ដែង​ការ​ថែរក្សា​សម្រស់​របស់​តារា​ស្រី​ៗ​គឺ​ភាព​ប្លែក​ៗ​ពី​គ្នា អ្នក​ខ្លះ​ជ្រើស​រើស​តាម​បែប​វិទ្យាសាស្ត្រ​ និង​មួយ​ចំនួន​ទៀត​ជ្រើស​រើស​តាម​បែប​ធម្មជាតិ។

​ខាង​ក្រោម​នេះ​ជា​តិចនិក​ងាយ​ៗ​មិន​គួរ​ឲ្យ​ជឿ​ក្នុង​ការ​ថែ​សម្រស់​​របស់​តារា​ស្រី​ថៃ​៥​ដួង​៖

១. Ploy Cherman៖ នាង​ថែរក្សា​ស្បែក​ដោយ​ការ​​រឹត​បន្តឹង​ដោយ​ប្រព័ន្ធ​ ឡាស៊ែរ​ និង​ខាត់​ស្បែក​២​ដង​ក្នុង​មួយ​ខែ។

២. Chompoo Araya៖ នាង​រក្សា​ផ្ទៃមុខ​ដោយ​ការ​លាង​សំអាត និង​ប្រើ​ឡេ​ការពារ​​កម្ដៅ​ថ្ងៃ​ពេល​ចេញ​ទៅ​ក្រៅ​ម្ដងៗ​ រួម​ទាំង​គេង​ឲ្យ​ច្រើន​ជាង​៦​ម៉ោង​ក្នុង​១​ថ្ងៃ។

​​​​៣. Mai Davika៖ នាង​តែង​តែ​ញ៉ាំ​បន្លែ​និង​ផ្លែ​ឈើ​ស្រស់​ដើម្បី​បំប៉ន​ស្បែក​របស់​នាង។

៤. Yaya Urassaya៖ នាង​ជឿជាក់​ថា​ទឹក​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​នាង​មាន​ភាព​ស្រស់​ថ្លា ដូច្នេះ​ហើយ​នាង​ទទួល​ទាន​ទឹក​ច្រើន​តាម​តែ​អាច​ធ្វើ​បាន​ដើម្បី​ស្បែក​របស់​នាង។

៥. Kimberly៖ មិន​ខុស​ពី​ Yaya Urassaya នោះ​ទេ​នាង​ជ្រើស​រើស​ការ​ទទួល​ទាន​ទឹក​ដើម្បី​ជំនួយ​ស្បែក៕

ប្រភព៖ daranews ប្រែសម្រួល៖ សាមឺឌី

មតិយោបល់