• 2020-07-20 02:24:00
  • ព័ត៌មាន

ទាំងនេះ​ជា​តារាកូរ៉េ​ដែល​សុទ្ធ​តែ​ធ្លាប់​ក្លាយ​ជា​ជនរងគ្រោះពីអំពើបោកប្រាស់

  • 2020-07-20 02:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃើញ​តារាៗបង្ហាញភាព​ស្រស់ស្រាយ​ស្វាហាប់​លើឆាក​ មិន​ប្រកាដ​ថា​ពួកគេ​តែង​តែ​ជយប​រឿង​ល្អ​នោះទេ ព្រោះ​ថាខ្លះ​ត្រូវ​អត់ទ្រាំខាំ​មាត់ ដោយសារ​រងគ្រោះ​ដោយ​ប្រការជា​ច្រើន​សម្រាប់​ជីវិតពួកគេ។

ខាង​ក្រោម​ជាឈ្មោះ​តារា​ដែល​ត្រូវ​ក្លាយ​ជា​ជនរងគ្រោះ​ ដោយសារ​អំពើឆបោក៖

១. Lisa (ក្រុម BLACKPINK)

រឿង​ហេតុ​នេះ​ទើប​ផ្ទុះ​ឡើង​នាពេល​ថ្មីៗ​នេះ​ទេ ទាក់ទង​នឹង​អ្នក​ចាត់ការទូទៅរបស់ Lisa ដែល​បាន​បោកប្រាស់​សេចក្ដី​ទុកចិត្ត​ ដោយបន្លំ​យក​លុយ​ ១ពាន់លានវ៉ុន ឬ​ខ្ទង់​ ៨២៩ ៤៥៦ដុល្លារពី​នាង។ អ្នកចាត់ការ​នេះ​បាន​ធ្វើ​ការ​ជាមួយ​ Lisa តាំងពី​ឆ្នាំ ២០១៦ ហើយ​ក៏​ជា​មនុស្ស​ដែល​នាង​ទុក​ចិត្ត​រហូត​មក​ ប៉ុន្តែ​បែរជា​លួច​ស៊ី​ពីក្រោយ​បែប​នេះ​ ធ្វើ​ឲ្យ​មហាជន​មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង។

២. Tiger JK និង Yoon Mi Rae

អ្នក​ទាំង ២ ធ្លាប់​បើក​ក្រុមហ៊ុន​មួយ​រួម​គ្នា​ជាមួយ​នឹង​អតីត​អ្នក​ចាត់​ការ​ម្នាក់ ដើម្បី​មាន​សិទ្ធិ​ល​បទ​ទាំង​ប៉ុន្មាន​ដែល​ពួកគេបាន​ចេញ​។ ​អ្នក​ចាត់ការ​ទាំង​នោះ មាន​តួនាទីចាត់​ចែត​លើ​ផ្នែក​ទីផ្សារ​ ឯខាង​ផ្សព្វផ្សាយ​អាល់ប៊ុម​ ឬ​ការ​ប្រគំតន្ត្រី​គឺ​ ​Tiger JK និង​ Yoon Mi Rae ជា​អ្នក​ទទួល​ខុសត្រូវ។

ទោះ​ជា​យ៉ាង​ណា​ អ្នក​ចាត់​ការ​របស់​ពួកគេ​នោះ​បែរ​ជា​អះអាង​ថា​ អ្នក​ទាំង ២​ មិន​អាច​រកលុយ​បាន​ទេ ដោយសារ​ការងារ​ផ្សេងរវល់​ពេក។ Tiger JK និង​ Mi Rae ក៏​បាន​បញ្ចប់​សេចក្ដី​ទុក​ចិត្ត​ចំពោះ​អ្នក​ចាត់ការ ទាំងនោះ ស្របពេល​ពួកគេ​គិត​ថា​បទ HipHop មិនមែន​ជា​ប្រភេទ​បទ​ដែល​អាច​រក​លុយ​បាន។

មិនយូរ​ប៉ុន្មាន​ Tiger JK ក៏​ចាប់​ផ្ដើម​ចាប់អារម្មណ៍ចំពោះ​អ្នក​ចាត់ការ​ទាំងនោះ​ ដោយសារ​ពួកគេបាន​និយាយ​ថា​រក​បាន​ប្រាក់​តិច​ជាង​ ១ ៤០០ដុល្លារ ពេល​ពួកគេ​ធ្វើស្ប៉ត​ពាណិជ្ជកម្ម ចំនួន ៣។ រហូត​ក្រោយ​មក​ទើប​ភ្ញាក់​ ពេល​ដឹង​ថា​ការពិត​ស្ប៉ត​ទាំង​ ៣​នោះ​ ពួកគេ​អាច​ទទួល​បាន​ដល់ទៅ ៤៧០ ០០០ដុល្លារ​ឯណោះ។ នេះ​បាន​សេចក្ដី​ថា​អ្វី​ដែល​អ្នក​ចាត់​ពួកគេ​ប្រាប់គឺ​ជា​ការ​កុហក ហើយ​បន្ទាប់ពីមាន​ការ​ស្រាវ​ជ្រាវ​ជា​បន្តបន្ទាប់​ក៏​ស្រាប់​តែ​ហួស​ចិត្តទៀត ព្រោះ​ការពិតបង្ហាញ​ថា​រយៈពេល​ ជាង​១ឆ្នាំ អ្នក​ចាត់ការ​ទាំងនោះ​បោក​លុយ​ Tiger JK និង Yoon Mi Rae ដល់ទៅ​ ៤,៧លានដុល្លារឯណោះ។

៣. Kim Jun Ho

Kim Jun Ho និង Kim Woo Jung ជា​ សហនាយក​ប្រតិបត្តិ​នៅ​ក្នុង​ផលិតកម្ម​ CoKo។ នៅឆ្នាំ ២០១៤ Kim Woo Jung បាន​កិបកេង​លុយ​មូលនិធី​ពី​ក្រុមហ៊ុន និង​រត់​ទៅ​ឆ្ងាយ​ដល់​សហរដ្ឋអាមេរិក។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ត្រូវជាប់​វ័ណ្ឌ​ក ជាមួយ​នឹង​បំណុល និង​ជួបវិបត្តិ​ក្ស័យធន​ទៀត។

៤. Son Dambi

នាង​បាន​បង្ហើប​ថា​ កាល​ពី​មុន​នាង​ធ្លាប់​ត្រូវ​គេ​បោក​ឲ្យ​ចេញពីផ្ទះម្ដង។ នាង​ថា​ នាង​បាន​រើ​ចូល​នៅ​ក្នុង​អគារ​ស្នាក់​មួយ​កន្លែង​ បន្ទាប់ពី​ដាក់​ប្រាក់​បញ្ញើរ​ជា​ច្រើន។ ទោះ​ជា​យ៉ាង​ណា​ ក្រោយ​មក​នាង​ក៏ដឹង​ថា​ម្ចាស់ផ្ទះ​នាង​ជួប​បញ្ហា​ក្ស័យ​ធន​ និង​យក​លុយរត់​បាត់ទៅ​ឆ្ងាយ ថែម​ទាំងយក​​ផ្ទះ​នោះ​ដាក់​ដេញថ្លៃទៀត​។

៥. IU

តារា​ស្រី​រូប​នេះ​ក៏​ធ្លាប់​ផលិតកម្ម​ដែល​នាង​ធ្លាប់​នៅ​ ​កិបកេង​យក​លុយ​នាង​ដែរ។ ពេល​ IU ប្រកួត​ចូល​ផលិតកម្ម​ជា​ច្រើន​ មាន​ ១​ដែល​នាង​សម្រេច​ថាអាច​ទទួល​យក​នាង​បាន។ ទោះ​ជា​យ៉ាង​ណា​ ផលិតកម្ម​មួយ​នោះ​ ធ្វើ​ឲ្យ​នាង​ខក​ចិត្ត​ជា​ខ្លាំង​ ពេល​នាង​ដឹង​ថា​ផលិតកម្ម​នោះ​ ភ្លាមៗ​ស្រាប់​តែ​បាត់ខ្លួន៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់