• 2020-07-20 05:37:44
  • ព័ត៌មាន

ឆន សុវណ្ណរាជ៖ សូម​ប្រើ​ចិត្ត​ជា​កូន​ខ្មែរ​ទាំង​អស់​គ្នា​ ដើម្បី​ប្រទេស​យើង​ស្រស់​ស្អាត

  • 2020-07-20 05:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​មិនមែន​ជា​រឿង​ថ្មី​ពេក​ទេ​ដែល​គេ​ឃើញ​តារាៗ និង​បុគ្គល​ល្បីៗ​ដើរ​រើស​សំរាម​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​ដើម្បី​ផ្ដល់​ជា​គំរូ​ដល់​មហាជន​ក្នុង​ការ​ចូល​រួម​ថែរក្សា​អនាម័យ និង​លើក​កម្ពស់​សោភ័ណភាព​បរិស្ថាន​ប្រទេស​កម្ពុជា។

ក្នុងគ្រាហ៍​ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា​អាច​គ្រប់គ្រង​បាន តារា​ចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​រស្មីហង្ស មាស និង​គ្រួសារ បាន​ចេញ​ទៅ​កម្សាន្ដ​នៅ​តំបន់​ទេសចរណ៍​គិរីរម្យ ខេត្ដកំពង់ស្ពឺ កាល​ពី​ថ្ងៃទី១៨ ខែ​កក្កដា។ ក្នុង​ដំណើរ​កម្សាន្ត​កាត់​តាម​ផ្លូវ​គ្រួស​ក្រហម​អម​ដោយ​ម្លប់​ដើម​ស្រស់​យ៉ាង​ត្រឈៃ​នោះ គឺ ឆន សុវណ្ណារាជ បាន​ប្រទះ​ឃើញ​សំរាម​ចោល​នៅ​រាយប៉ាយ​អម​សងខាង​ផ្លូវ ហើយ​ក៏​បាន​ចុះ​ប្រមូល និងបានបញ្ចេញសារដ៏ចាក់ដោតមួយ។

តារា​ចម្រៀង​រូប​នេះ បាន​ប្រមូល​បណ្ដើរ និង​ផ្ដល់​ការ​ក្រើនរំលឹក​បណ្ដើរ​ដល់​អ្នក​ទេសចរណ៍ និង​អ្នក​គាំទ្រ​លោក​ផ្ទាល់ថា ត្រូវ​ប្រើ​ខួរ​ក្បាល​ជា​កូន​ខ្មែរ​ដើម្បី​បរិស្ថាន​ទាំង​អស់​គ្នា។ លោក​ក៏សូម​ឲ្យ​អ្នក​ដែល​មាន​ទម្លាប់​មិន​ល្អ​ក្នុង​ការ​ទាក់​ដាក់​សំរាម​ត្រូវ​ចេះ​ភ្ញាក់​រលឹក​ឡើង។

ឆន សុវណ្ណារាជ៖"ឥឡូវ​នេះ ឆន សុវណ្ណារាជ សុំ​ណា...! ចូល​រួម​ទាំង​អស់​គ្នា​ម្នាក់​បន្ដិចៗ នោះ​បរិស្ថាន​យើង​នឹង​បាន​ស្អាត។ សូម​ប្រើ​ចិត្ត​ជា​កូន​ខ្មែរ​ទាំង​អស់​គ្នា​ដើម្បី​ប្រទេស​យើង​ស្រស់​ស្អាត"។

គេ​សង្កេត​ឃើញ​តារា​ចម្រៀង​លំដាប់​កំពូល​ប្រចាំ​នៅ​ផលិតកម្ម​រស្មីហង្ស មាស រូប​នេះ តែងតែ​ចូល​រួម​ធ្វើ​សកម្មភាព​មនុស្សធម៌ និង​ផ្ដល់​គំរូ​ល្អៗ​ជា​ច្រើន​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន ហើយ​ការ​ក្រើនរំលឹក​ស្រដៀង​គ្នា​នេះ​មិនមែន​ជា​លើក​ទី១​សម្រាប់​លោក​ទេ។ ប៉ុន្តែ​សារ​ទាក់ទង​នឹង​បញ្ហា​សំរាម​នេះ ហាក់​មិន​ទាន់​ជ្រាបចូល​ក្នុង​ចិត្ត​របស់​ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ទម្លាប់​មិន​ល្អ​ក្នុង​ការ​ទុកដាក់​សំរាម​នៅ​ឡើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់