• 2020-07-20 06:44:37
  • ព័ត៌មាន

ក្រុម​បុរសទាំង ៤នេះ​ ប៊ិះត្រូវ​បំបែក​ទៅហើយ ដោយសារជួបរឿង​ពិបាកទ្រាំពេក

  • 2020-07-20 06:44:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ K-Pop ត្រូវ​ទ្រាំ​នឹង​រឿង​ឈឺក្បាល​ គ្រប់​ស្ថានភាព​ទាំង​អស់​ក្នុង​អាជីព។​ ដោយសារ​វេទនា​ផ្លូវ​ចិត្ត​ពេក​ ក្នុង​នោះ​ខ្លះ​ត្រូវ​សម្រេច​បំបែក​ទាំង​អាល័យ ស្របពេល​ក្រុមខ្លះ​ស៊ូ​បន្តទៀត​ ជំនះ​រឿង​លំបាក​ផ្សេងៗ និងកាន់​ដៃ​គ្នា​​ជាបន្ត​រហូត​ដល់សព្វថ្ងៃ៖

១. BTS

រម្លឹក​ទៅ​កាល​ពី​ព្រឹត្តិការណ៍​ MAMA ឆ្នាំ ២០១៨ Jin ធ្លាប់​បាន​បង្ហើប​ រឿង​ភ្ញាក់​ផ្អើល​មួយ​ទៅ​កាន់​អ្នក​គាំទ្រ​ អំឡុងពេល​ឡើង​ទទួល​ពាន​ថា​ BTS ធ្លាប់​គិត​ថា​ចង់​បំបែក​ក្រុម​ទៅ​ហើយ​នៅ​ឆ្នាំ​នោះ​ ដោយសារ​ជួប​ប្រទះ​រឿងរ៉ាវ​ពិបាកៗច្រើនពេក។

រហូត​ដល់​ឆ្នាំ ២០២០ សមាជិក​ក៏​បាន​លើក​យក​មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុម​គិត​ចង់​បំបែក​កាល​នោះ។ Sugaនិយាយថា៖ «ខ្ញុំ​គិត​ថា​ នេះ ក៏ព្រោះ​តែ​រឿង​ជា​ច្រើន​ដែល​យើង​ត្រូវ​ប្រឈម​ វា​ពិបាក​ពេក​ កាល​ពី​ដើម​ឆ្នាំនោះ។ មាន​រឿង​ច្រើន​ ដែល​យើង​ត្រូវ​គិត​ពេល​នោះ ហើយ​ក៏​មាន​បញ្ហា​ច្រើនចេញ​ពីការងារ»។

២. ក្រុម VICTION

កាលពីមុន​ឆ្នាំ ២០១៩​ VICTION មិន​សូវ​មាន​អ្នក​ស្គាល់ទេ ហើយ​ក្រុមក៏​ស្ទើរ​តែ​ត្រូវ​បំបែក​ទៅ​ហើយ​ពេលនោះ​ ក៏ដោយសារ​ប្រជាប្រិយភាព​មិន​ងើប​ឡើង​សោះ។ ទោះជា​យ៉ាង​ណា​ ក្រុម​ក៏​ទទួល​បាន​ការ​ចាប់អារម្មណ៍​ឡើង​វិញ​ បន្ទាប់ពី​សមាជិក​ក្រុម​គឺ Byungchan និង​ Seungwoo ចូល​រួម​ក្នុង​កម្មវិធី​ Produce X 101។

៣. ក្រុម BIGBANG

នៅឆ្នាំ ២០១១ ត្រូវ​ជា​គម្រប់​ខួប​ ៥​ឆ្នាំ​របស់​ BIGBANG ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​ហាក់​ដូចជា​មិន​ដំណើរ​ការ​ទៅ​រលូន​ដូច​ពេល​បង្កើត​ដំបូង​សោះ។ នៅ​ឆ្នាំនោះ សមាជិក​ BIGBANG មាន​រឿង​អាស្រូវជា​ច្រើន​ជាប់គ្នា​ផ្ទួនៗ។

ដូច​ Daesung ត្រូវជាប់ពាក់ព័ន្ធ​នឹង​ហេតុការណ៍គ្រោះ​ថ្នាក់​ចរាចរណ៍​ បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ម្នាក់ត្រូវ​ស្លាប់ទៀត។ ពេល​ Daesung ដោះ​ស្រាយ​បញ្ហា​នោះ​រួចរាល់ហើយ​ លោក​ក៏​បាន​ដក​ខ្លួន​ចេញ​ពី​វិស័យសិល្បៈ​មួយរយៈ​សិន។

ដោយឡែក​ងាក​មក​ G-Dragon វិញ​ ថែម​ទាំង​ត្រូវ​បានគេ​រក​ឃើញ​ថា​ លទ្ធផល​ធ្វើ​តេស្ត​របស់​លោក​ចេញ​មក​គឺ​មាន​សញ្ញាវិជ្ជមាន​ បញ្ជាក់​ថា​ប្រើ​ប្រាស់​សារធាតុ​ញៀន។

សរុប​មក​ដោយសារ​បញ្ហា​ឈឺ​ក្បាលទាំង​នេះ​ហើយ​ ទើប​បណ្ដាល​ឲ្យ​ក្រុម​ប៊ិះ​នឹង​ឈាន​ដល់​បំបែក ប៉ុន្តែ​យ៉ាង​ណា​គ្រប់យ៉ាង​ប្រសើរ​ឡើង​វិញ​ ជាពិសេស​ដោយសារ​រឿង​រ៉ាវ​ទាំងនេះ​ វាកាន់​តែធ្វើ​ឲ្យ​សមាជិក​ទាំង​អស់​រឹត​បន្តឹង​ចំណង​មិត្តភាព​កាន់​តែ​ល្អ។

៤. ក្រុម NU'EST

ភាគរយ​ដែល​ក្រុម​នេះ​បំបែក​មាន​ខ្ពស់​ណាស់​កាលពីមុន​ ប៉ុន្តែ​រហូត​ដល់​ពេល​មួយ គឺពេលដែល​សមាជិក​មួយ​ចំនួន​របស់​ក្រុម​សម្រេច​ចូលរួម​ក្នុង​កម្មវិធី​ Produce 101 រដូវកាលទី២ ទើប​ NU'EST អាច​ស្ដារ​ប្រជាប្រិយភាព​ឡើង​វិញ​បាន និង​អាច​គេច​ផុតពី​ការ​បំបែក៕​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់