• 2020-07-21 03:23:39
  • ព័ត៌មាន

V ទម្លាយ​រឿង​ឈឺក្បាល និង​គួរ​ឲ្យ​ខ្លាច​បំផុត​ ទាក់ទង​នឹង​ Sasaeng Fans

  • 2020-07-21 03:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sasaeng Fans ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​គាំទ្រ​ជ្រុល​និយម​ប្រចាំ​វិស័យ​សិល្បៈ ពិសេស​ K-Pop នេះ​ឯង។ មិន​ថា​តារា​ធ្វើ​អ្វី​នៅទីសាធារណៈ ក្រុមអ្នក​គាំទ្រ​ហួសហេតុ​ទាំង​នេះ​ តែង​សង្កេត​ និង​ដេញ​តាម​ជាប់​ជានិច្ច ស្ធិត​ដូច​តុកកែ។

តារា​ប្រុស​ស្រី​មិន​តិច​ទេ ត្រូវ​ប្រឈម​គ្រោះថ្នាក់​ និង​ជួប​បទពិសោធន៍​ហួសចិត្ត​ជាមួយ​នឹង​ក្រុម​មនុស្ស​ទាំង​នេះ។ ជា​ឧទាហរណ៍​ជាក់ស្ដែង​ ដូច​ V សមាជិក​ BTS ជា​ដើម​ ក៏​ឆ្អែត​ឆ្អន់​នឹង​បទ​ពិសោធន៍ទាំងនោះ​ដែរ។

និយាយ​ក្នុង​កម្មវិធី​មួយ​ លោក​បាន​បង្ហើប​ថា​ គ្រប់​ពេល​​ឲ្យ​តែ​ BTS ធ្វើ​ដំណើរ​តាមជើង​ហោះហើរ​ណាមួយ មិន​ថា​ជិត​ ឬ​ឆ្ងាយ​ Sasaeng តែង​តែ​ដឹង​មុនជានិច្ច។ បើ​តាម​ដឹង​ដើម្បី​ធ្វើ​រឿង​បែប​នេះ​បាន​ អ្នក​ដែល​ចង់​ដឹង​ព័ត៌មាន​នៃ​ជើង​ហោះ​ហើរ​ត្រូវ​បង់​លុយ​សិន។

ហេតុផល​ដែល​ពួកគេ​ធ្វើ​បែប​នេះ​ ក៏​ដោយសារ​ពួកគេ​ចង់​ដឹង​ម៉ោង​ពេល​ដែល​ត្រូវ​ធ្វើ​ដំណើរ និង​អាច​មក​ដល់ទីតាំង​ទាន់ពេល ដើម្បី​អាច​ជួប​តារាផ្ទាល់ និង​អាច​ថត​វីដេអូ​ ឬប្រមាញ់​រូបភាព​ផ្សេងៗ។

ករណី​ផ្សេងទៀត​ ក្រុម​អ្នក​គាំទ្រ​ទាំង​នោះ ហ៊ាន​ទាំង​ចំណាយ​លុយ​ទិញ​សំបុត្រ​យន្តហោះ​ ដើម្បី​អាច​ធ្វើ​ដំណើរ​រួម​ជើង​ហោះហើរ​ជាមួយ​ Idol ថែមទៀត​ផង។ រឿង​នេះ​កើត​ឡើង​ញយ​ដង​ណាស់​ជាមួយ​នឹង​ BTS ហើយ​ទាក់ទង​នឹង​បញ្ហា​នេះ​ V បាន​និយាយ​ថា​សមាជិក​ទាំងអស់​មាន​អារម្មណ៍តឹង​តែង​ និងពិបាក​ទ្រាំ​ណាស់។ លោកតែង​សង្ឃឹម​ថា​ ទង្វើ​បែប​នេះ​លែង​មាន​តទៀត ព្រោះ​នេះ​ក៏​ជា​អ្វី​ដែល​លោក​ខ្លាច​ដែរ។

ក្រៅ​ពី​រឿង​បែប​នេះ​ BTS ក៏​នៅ​មាន​បទពិសោធន៍​ហួស​ចិត្ត​ផ្សេង​ទៀត​ដែរ ដូចជា​លេខទូរសព្ទ​ត្រូវ​បាន​បែកធ្លាយ ជា​ធ្វើ​ឲ្យ​ចំនួន​លេខ​ប្លែកៗ​ Call ចូល​ច្រើន​រាប់​មិនអស់។

ចូល​ដល់​ករណី​មួយ​ទៀត​ នៅ​ប្រទេស​ស៊ុយអែត ពេល​សមាជិក​ទាំងអស់​ថតកម្មវិធី និង​សម្រាកនៅ​ហាង​កាហ្វេ​មួយ​សិន​ ក្រុម​អ្នក​គាំទ្រ​ជ្រុល​និយម​ ឬ​ Sasaeng Fans ទាំង​នោះ​បាន​តាម​លប​មើល​ពួកគេ​ជាប់​ ថែម​ទាំង​ចាំ​នៅ​ខាង​ក្រៅ​ ដើម្បី​ពេល​ BTS ​ចេញ​មក​បាន​ជួប។ នៅពេល​អ្នក​កាន់កាមេរ៉ា​កម្មវិធីសុំ​ពួកគេ​ឲ្យ​ចេញ​ ពួកគេ​បែរជា​រត់​ដេញ​តាម​សមាជិក​ BTS ទៅវិញ៕

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់