- 2020-07-21 09:26:39
- ស្ទីលតារា
ខ្ជិលទៅម៉ាល់ឌីវ គង់ ចាន់ស្រីមុំ នាំស្វាមីទៅផ្អែមល្ហែមលើឆ្នេរកោះសង្សារកម្ពុជាថតរូបស្អាតៗអស់ទាស់
- 2020-07-21 09:26:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ជិលទៅម៉ាល់ឌីវ គង់ ចាន់ស្រីមុំ នាំស្វាមីទៅផ្អែមល្ហែមលើឆ្នេរកោះសង្សារកម្ពុជាថតរូបស្អាតៗអស់ទាស់
ចន្លោះមិនឃើញ
ទំនងរំខានដោយ ខូវីដ ១៩ ផង ខ្ជិលទៅឆ្ងាយចាយលុយច្រើនផង គង់ ចាន់ស្រីមុំ នៅថ្មីៗនេះ បាននាំស្វាមី និងកូនស្រីទៅកសាងអនុស្សាវរីយផ្អែមល្ហែមនៅលើឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា។
ទិដ្ឋភាពនោះ គឺស្ថិតនៅលើកោះសង្សារដ៏ល្បី និងមានសម្រស់ស្រស់ស្អាតរបស់កម្ពុជា។ ទិដ្ឋភាពនេះ តារាស្រី និងជាអ្នកជំនួញវ័យក្មេងមួយរូបបានអះអាងថា នាងធ្វើដើម្បីបន្ថែមសម្រស់ឲ្យជីវិត ដែលមិនត្រឹមតែរស់ដើម្បីតែធ្វើការងារ រកស៊ីប៉ុណ្ណោះទេ គឺត្រូវរកពេលចងក្រងអនុស្សាវរីយ៍ជាមួយមនុស្សជាទីស្រឡាញ់ផងដែរ។
ស្រីមុំ បានបញ្ចេញរូបភាពជាច្រើនជុំវិញដំណើររបស់ក្រុមគ្រួសារនាងទៅកាន់តំបន់កោះរបស់កម្ពុជា ស្របពេលដែលប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រមួយចំនួនរបស់នាង បានលាន់មាត់សរសើរថា ស្រីមុំនៅតែស្រស់ស្អាត បើទោះជាមានកូនម្នាក់ទៅហើយក្ដី។ ឯខ្លះទៀតសរសើរពីអាល់ប៊ុមរូបភាពរបស់តារាស្រីតែម្ដងថា ស្អាត និងមើលទៅពោរពេញដោយសុភមង្គល។
តោះ...ទស្សនាលំហែនៅលើដីកោះដ៏ស្រស់ស្អាតរបស់កម្ពុជាជាមួយ គង់ ចាន់ស្រីមុំ ទាំងអស់គ្នា!