• 2020-07-22 03:20:16
  • ព័ត៌មាន

លើក​មុន​ចាប់​អារម្មណ៍​នឹង​សម្រស់ ឥឡូវ​មក​ដឹង​កម្រិត​វប្បធម៌​របស់​ស្រី​ស្អាត​អូតេស្ត​ម្ដង!

  • 2020-07-22 03:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការងារ​ជា​អ្នក​ធ្វើ​ការ​នៅ​លើ​យន្តហោះ ឬ​ហៅ​ថា (Fly Attendant) មិន​មែន​ថា ស្អាត ហើយ​មាន​ចំណូល​ចិត្ត​ចង់​ហើយ សុទ្ធ​តែ​អាច​ធ្វើ​បាន​នោះ​ទេ ព្រោះ​បើ​សមត្ថភាព ក៏​ដូច​ជា​គុណ​សម្បត្តិ​មិន​ដល់ ក៏​អត់​ដូច​គ្នា ដូច​ករណី​របស់​ស្រី​ស្អាត ហេង សុជាតា ក៏​មិន​មែន​ថា ត្រឹម​តែ​ស្អាត​មួយ​មុខ​អាច​ទទួល​ការងារ​នេះ​បាន​នោះ​ទេ។

តាម​ព័ត៌មាន​ដែល​ទទួល​បាន នារី​អូតេស្ត​មក​ពី​ខេត្ត​ពោធិ៍សាត់​មាន​កម្រិត​ចំណេះ​ដឹង​មិន​ធម្មតា​ដែរ។ សុជាតា បាន​បង្ហើប​ថា នាង​បាន​បញ្ចប់​ការ​សិក្សា​មហាវិទ្យាល័យ​ជំនាញ​គ្រប់​គ្រង និង​មាន​សមត្ថភាព​ខ្ពស់​ខាង​ប្រើ​ប្រាស់​ភាសា​បរទេស​ថែម​ទៀត​ផង ពោល​គឺ​នាង​អាច​និយាយ​បាន​២​ភាសា គឺ អង់គ្លេស និង​ភាសា​ចិន។តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន នាង​បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ជំនាញ​គ្រប់​គ្រង​សាកល​វិទ្យាល័យ​បៀលប្រាយ​នា​អំឡុង​ឆ្នាំ ២០១៣។

ស្រី​ស្អាត​ប្រាប់​ថា នាង​មាន​កូន​ចិត្ត​មួយ​ស្រឡាញ់​ការងារ​ជា​អ្នក​បម្រើ​លើ​យន្តហោះ (Fly Attendent) តាំង​ពី​តូច​ៗ ហើយ​ដូច​និស្ស័យ​នេះ​បាន​អូស​ដៃ​នាង​ឲ្យ​ឆ្ពោះ​មក​ការងារ​នេះ​ដោយ​មិន​បាន​ត្រៀម​ខ្លួន ត្រៀម​ចិត្ត​ជា​មុន។ សុជាតា ថា ក្រោយ​បញ្ចប់​នៅ​ថ្ងៃ​មួយ មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​ម្នាក់ បាន​ទូរស័ព្ទ​មក​ប្រាប់​នាង​ពី​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​គឺ Cambodia Angkor Air បាន​ប្រកាស​ពី​ជ្រើស​រើស​អ្នក​ធ្វើ​ការ​លើ​យន្តហោះ។

“មិត្តភ័ក្ដិ​រៀន​ជាមួយ​គ្នា​ហ្នឹង ជិត​ស្និទ្ធ​ដែរ គេ​មើល​កាសែត​ឃើញ​គេ​ប្រកាស​រើស​អ្នក​ធ្វើ​ការ​លើ​យន្តហោះ គេ​ប្រាប់​ថា យើង​រូប​រាង​បាន​អីចឹង ដាក់​ទៅ...តែ​ដំបូង​ខ្ញុំ​បដិសេធ​ដែរ ព្រោះ​មិន​បាន​ត្រៀម​ខ្លួន និង​មិន​ដឹង​ថា​យ៉ាង​ម៉េច​ផង...ប៉ុន្តែ​មិត្ត​ជា​ច្រើន​ក៏​បាន​ជំរុញ អីចឹង​ក៏​សម្រេច​ចិត្ត​ដាក់​ទៅ​ដាក់​ពាក្យ ហើយ​ដាក់​នៅ​ថ្ងៃ​ចុង​ក្រោយ​ថែម​ទៀត!”។

ថា​សំណាង​ក៏​បាន ថា​មាន​សមត្ថភាព​ក៏​បាន កញ្ញា សុជាតា ប្រាប់​ថា ទី​បំផុត​នាង​ក៏​បាន​ជាប់​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន Cambodia Angkor Air ដែល​ជា​ការងារ​ដំបូង​បំផុត​សម្រាប់​នាង ក្រោយ​ចេញ​ពី​មហាវិទ្យាល័យ និង​នៅ​តែ​ជា​ការងារ​ដំបូង​ដដែល​មក​ទល់​នឹង​ពេល​នេះ។ នារី​អាកាសចរណ៍ បញ្ជាក់​ថា នាង​ស្រឡាញ់​ការងារ​មួយ​នេះ​ខ្លាំង ក្នុង​នោះ​នាង​មាន​ពាក្យ​ស្លោក​ផ្ទាល់​ខ្លួន​នាង​ថា "Cambodia Angkor Air is Love, Cambodia Angkor Air is Life” ទៀត​ផង។

យ៉ាង​ណា​ជាមួយ​គ្នា ដោយ​មាន​អំណោយ​ផល​ខាង​រូប​ស្រស់​ស្រាប់ ព្រម​ទាំង​មាន​កូន​ចិត្ត​ខ្លះ​លើ​ការ​សម្ដែង នាង​ក៏​បាន​ឈាន​ជើង​មក​សម្ដែង​ភាពយន្ត និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ដែរ។ សុជាតា បាន​ហក់​ចូល​ការ​សម្ដែង​ដំបូង​បំផុត​ក្នុង​រឿង "នំប៉័ង​បញ្ចាំ​ស្នេហ៍" របស់​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន​ក្នុង​ឆ្នាំ ២០១៦។ ក្រោយ​មក​នាង​ក៏​ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​ជា​ច្រើន​បាន​ជ្រើសរើស​យក​មក​ថត​ផ្សាយ​ផលិតផល​របស់​ពួក​គេ។

ស្ប៉ត​ពាណិជ្ជកម្ម​ដែល​កញ្ញា ហេង សុជាតា ធ្លាប់​បាន​ថត​មាន​ដូច​ជា ស្ប៉ត​របស់​ក្រដាស​អនាម័យ សេឡុក ទឹក​បរិសុទ្ធ ប្រូវីដា បុរី​ប៉េង ហួត រួម​ទាំង​វីដេអូ​ចម្រៀង​មួយ​ចំនួន​ទៀត។ ក្រោយ​មក និង​រហូត​មក​ដល់​បច្ចុប្បន្ន តារា​ស្រី បញ្ជាក់​ថា នាង​ផ្អាក​ទទួល​ថត​ភាពយន្ត ដោយ​សារ​ការងារ​នាង​មិន​សូវ​មាន​ពេល។ ប៉ុន្តែ​នាង​នៅ​តែ​បន្ត​ទទួល​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ដដែល ដោយ​សារ​ការងារ​នេះ មិន​ស៊ី​ពេល​ច្រើន ហើយ​នាង​អាច​លៃ​ពី​ការងារ​ហោះ​ហើរ​បាន៕

អត្ថបទ៖ ទារិកា

មតិយោបល់