• 2020-07-22 04:17:34
  • ព័ត៌មាន

តារា​ស្រី​ស្អាត​កូរ៉េ៤រូប​នេះ មុខ​មាន​មន្តស្នេហ៍​អស់ទាស់ តែ​អន់​ចិត្ត​ជំនួស​រឿង​កម្ពស់​ហ្មង!

  • 2020-07-22 04:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ស្រស់​ស្អាត​មិន​មែន​សំដៅ​ទៅ​កម្ពស់កម្ព​តែ​មួយ​មុខ​នោះ​ទេ គឺ​គួប​ផ្សំ​នឹង​ផ្ទៃ​មុខ​ស្អាត ស្រស់​ស្រាយ នោះ​ជា​ទើប​ទាក់​ទាញ​ចំណាប់​អារម្មណ៍​សាធារណជន។ តួយ៉ាង​ដូច​ជា​តារា​ស្រី​កូរ៉េ​ទាំង​៤​រូប​នេះ​អ៊ីចឹង ថ្វីបើ​ពួក​គេ​មាន​កម្ពស់​ទាបៗ ពោល​គឺ​មិន​ដល់​១៦០​សង់​ទីម៉ែត្រផង តែ​បើ​និយាយ​ពី​មុខ​មាត់​វិញ គឺ​លេច​ធ្លោ មាន​មន្ត​ស្នេហ៍​តែ​ម្តង។

១.Song Hye Kyo

តួឯក​ស្រី​ក្នុង​រឿង Descendants of the Sun រូប​នេះ​មាន​កម្ពស់​ត្រឹម​តែ ១៥៥សង់ទីម៉ែត្រ​ប៉ុណ្ណោះ តែ​បើ​និយាយ​ពី​ភាព​ទាក់​ទាញ​និង​ល្បី​នោះ​វិញមិនធម្មតាឡើយ នាង​គឺ​ជា​តារា​ស្រី​ជួរ​មុខ ថែមទាំងមានស្វាមីីជាតារាល្បីវ័យក្មេងជាងខ្លួន។

២.Kim Tae Hee

ភរិយា​សំណព្វ​របស់ Rain មាន​កម្ពស់​ប្រហែល​១៥៥សង់ទីម៉ែត្រ​ប៉ុណ្ណោះ​ទោះ​បី​ជា​នាង​ពាក់​ស្បែក​ជើង​កែង​ក៏​ដោយ ប៉ុន្តែ​គ្មាន​នរណា​អាច​រិះគន់ Kim Tae Hee បាន​ទេ ព្រោះ​នាង​មាន​សម្រស់​ស្រស់​ស្អាត និង​ជីវិត​ដ៏​អស្ចារ្យ​មួយ។ កម្ពស់​មិនមែន​ជា​បញ្ហា​ចោទ​នោះ​ទេ ទោះ​ជាទាប​បន្តិច តែ Kim Tae Hee គឺ​ជា​តារា​សម្តែង​ស្រី​ជួរ​មុខ​ដ៏​មាន​ទ្រព្យ ថែម​ទាំងជោគ​ជ័យ​ទាំង​ការងារ និង​បាន​រៀបការ​ជាមួយ​ស្វាមី​ដ៏​អស្ចារ្យ​ម្នាក់។

៣.Taeyeon (SNSD)

ត្បិត​តារា​ស្រី​ក្នុង​ក្រុម SNSD មាន​កម្ពស់​ត្រឹម​តែ ១៥៨សង់ទីម៉ែត្រ តែ​នាង​នៅ​តែ​ជោគជ័យ​ក្នុង អាជីព ដែល​ធ្វើ​ឲ្យ​ក្មេងស្រី​ដ៏ទៃ​ទៀត​កោត​សរសើរ និង​មាន​បុរស​ជា​ច្រើន​ចោម​ស្រលាញ់។

៤.Park Bo Young

កម្ពស់​របស់ Park Bo Young គឺ១៥៨សង់ទីម៉ែត្រ​ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​គិត​ថា​នាង​មាន​កម្ពស់ ត្រឹមតែ ១៥៥សង់ទីម៉ែត្រ​ប៉ុណ្ណោះ។ តារា​ស្រី​រូបនេះ​មាន​ភាព​ល្បីល្បាញ​ដោយសារ​តែ​សម្រស់​ស្អាត​ពី​ធម្មជាតិ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ទារិកា

មតិយោបល់