• 2020-07-22 08:48:54
  • ជីវិតតារា

រឿង​ដែល G-Devith ថា​ទៅ​ឆ្ងាយ​ៗនោះ ឥឡូវ​នេះ​ការ​ពិត​ទម្លាយ​ចេញ​មក​អស់​ហើយ!

  • 2020-07-22 08:48:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្វេសប៊ុក​ផេក​របស់​តារា​ចម្រៀង​កំពុង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ លោក ងួន ចាន់ដេវីត ហៅ​G-devith បាន​Live វីដេអូ​ខ្លីមួយនៅមុន​នេះ ដោយ​ឃើញ​រូប​លោក​ស្លៀកពាក់​ស​នៅ​ក្នុង​បរិវេណ​វត្ដ​មួយ បម្រុង​នឹង​កោរសក់​បួស។

ពិធី​ចូល​សាង​ព្រះផ្នួស​របស់​តារា​ចម្រៀង​រូប​នេះ​បាន​ធ្វើ​ឲ្យ​មហាជន និង​អ្នកគាំទ្រ​នឹក​ស្មាន​មិន​ដល់ ដោយ​អ្នក​ខ្លះ​នឹង​គិត​ថា ការ​ធ្វើ​ឡាយ​វីដេអូពិសេស​របស់​លោក​នៅ​រសៀល​នេះ គឺ​ជា​ការ​បកស្រាយ​រឿង​ទិញ​ឡាន ឬ​ចេញ​ក្រៅ​ប្រទេស​ដើម្បី​បំពេញ​ការងារ​សិល្បៈ​ដែល​លោក​ធ្លាប់​ព្រលយ​ពាក្យថា រូប​លោក​នឹង​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​គូរ​ស្នេហ៍​របស់​លោក គឺ​កញ្ញា ទេព បូព្រឹក្ស និង​ក្រុម​ការងារ​ដោយ​ពុំ​មាន​ពេល​កំណត់។

បច្ចុប្បន្ន​គេ​នៅ​មិន​ទាន់​ដឹង​ថា G-devith បួស​នៅ​វត្ដ​ណា? ហើយ​នឹងបួសប៉ុន្មានវស្សានោះ​ទេ។ ប៉ុន្ដែ​នៅ​ក្នុង​ខមិន​លើ​វីដេអូ​ដែល​បាន​បង្ហោះ​នោះ មាន​អ្នក​ស្គាល់​លោក​ខ្លះ​អះអាង​ថា G-devith នឹង​បួស​រយៈ​ពេល​មួយ​ខែ។

ប៉ុន្តែ​ព័ត៌មាន​ច្បាស់​ការ​យ៉ាងណា​ទៀត​នោះ គឺនៅមិន​ទាន់​ត្រូវ​បាន​សាមី​ខ្លួន ឬ​សាច់​ញាតិ​ទម្លាយ​ឲ្យ​មហាជន​បាន​ដឹង​នៅ​ឡើយ​ទេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់