• 2020-07-23 03:36:23
  • ព័ត៌មាន

នេះ​ជា​តម្រុយ​ចេញ​ពី​មាត់​តារា​កូរ៉េ​ទាំង​ ៥ នូវគម្រោង​លាឈប់ពីសិល្បៈ

  • 2020-07-23 03:36:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្រ​មាន​អ្នក​ណា​និយាយ​ទាក់ទង​នឹង​ការ​ចូល​និវត្ត​របស់តារាៗ​ណាស់ ជាពិសេស​នេះ​ក៏​ជា​អ្វី​ដែល​ត្រូវ​កើត​ឡើង​នៅពេល​អនាគត​ ដែល​គ្មាន​អ្នកណា​មើល​ដឹង​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើងខ្លះ?

ប៉ុន្តែ​សម្រាប់​តារា​ប្រុស​ស្រី​ទាំង​ ៥​នេះ​ បែរជា​ក្លាហាន​និយាយ​ពី​គម្រោង​ចូល​និវត្ត ឬ​លា​ឈប់​ពី​សិល្បៈជារៀង​រហូត​ តាមរយៈ​តម្រុយ​ទាំង​នេះ៖

១. IU

នៅ​ឆ្នាំ ២០១២ IU បាន​បង្ហើប​ក្នុង​កម្មវិធី​ "Strong Heart” ថា​នាង​មាន​គម្រោង​ចាក​ចេញពីវិស័យសិល្បៈ​ នៅពេល​ណា​ដែល​នាង​រៀប​ការ​មាន​គ្រួសាររួច។

២. G-Dragon

គណនី​ YouTube មួយ​មាន​ឈ្មោះ​ថា​ BeBoss TV បាន​ធ្វើ​វីដេអូ​មួយ​របស់​ G-Dragon។ នៅ​ចុង​បញ្ចប់​វីដេអូ​នោះ ក៏​មាន​ឃ្លីប​មួយ​ដែល​ជា​តម្រុយ​បញ្ជាក់​ថា​ពេល​ណា​ដែល​លោក​ត្រូវ​លា​ចេញ​ពី​វិស័យ​មួយ​នេះ។ G-Dragon បាន​និយាយ​ថា​ លោក​គ្រោង​ចូល​និវត្ត នៅពេល​ណា​ដែល​លោក​គិត​ថា​ ខ្លួន​លែង​អាច​សម្ដែង​បានល្អ​ទៀត​លើ​ឆាក ឬ​ក៏ពេល​ណា​ដែល​លោក​លែង​សរសរបទ​ចម្រៀង​បាន​ល្អ​ដូច​មុន។

តារា​ YG មួយ​នេះ​ក៏​នៅ​បញ្ជាក់​ទៀត​ថា​ បើ​សិន​ជា​ពេល​នោះ​មក​ដល់​មែន លោក​ក៏នឹង​មិន​សោកស្ដាយ​ក្នុង​ការ​ចាក​ចេញ​ពី​វិស័យ​ K-Pop ដែរ។

៣. Jay Park

ចំណែក​ Jay Park វិញ​ក៏​បាន​បង្ហើប​ពី​គម្រោង​ឈប់​ពីសិល្បៈ​ម្ដង​ដែរ​កាល​ពី​ឆ្នាំ ២០១៩ ដោយ​ប្រាប់​ថា​លោក​នឹង​លា​ឈប់​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Jay Park ក៏​បាន​បង្ហោះ​លើ​ Instagram ផ្ទាល់​ខ្លួន​ដែរ​ថា​ បើ​ចេញ​មែន​ លោក​ក៏​មិន​មាន​រឿង​អ្វី​ត្រូវ​ស្ដាយ​ដែរ។

៤. Park So Hyun

ក៏​មិន​ខុស​គ្នា​ខ្លាំង​ពី​ IU ដែរ សម្រាប់​ Park So Hyun វិញ​ក៏​បាន​កំណត់​គោល​ដៅ​រួច​ជា​ស្រេច​ថា​ ពេល​ណា​នាង​រៀប​ការ​រួច នាង​នឹង​លា​ឈប់ពី​សិល្បៈ។

៥. Swings

នៅ​ឆ្នាំ ២០១៩​ Swings ធ្លាប់​លើក​ឡើង​ដែល​ពី​គម្រោង​ចាក​ចេញ​ពីពិភពសិល្បៈ ក្នុង​រយៈពេល​ ៥​ឆ្នាំក្រោយ។ នេះ​ក៏​ដោយ​សារ​​លោកគិត​ថា​ ខ្លួន​លែង​មាន​អារម្មណ៍​រីករាយ​ នឹង​ការ​ធ្វើ​បទ​ថ្មីៗ​តទៀត​ហើយ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់