• 2020-07-23 08:10:03
  • ជីវិតតារា

នូ ឧសភា សារភាព​រឿង​មួយ​ក្នុង​អាជីព​សម្ដែង​របស់​លោក​រយៈ​ពេល​៥​ឆ្នាំ

  • 2020-07-23 08:10:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ដើរ​ម៉ូត​លោក នូ ឧសភា សារភាព​ថា​លោក​នៅ​តែ​លំបាក​ខ្លាំង​ក្នុង​ការ​សម្ដែង​ជា​តួអង្គ​ស្លូត ឬ​ជា​សុភាព​បុរស ព្រោះ​ធាតុ​ពិត​របស់​លោក​គឺ​ជា​មនុស្ស​ពូកែ​លេង​សើច​ច្រើន រពឹស​ដៃ និង​ដំណើរ​មិន​សូវ​សម។

ទោះ​ជា​យ៉ាងណា​ភាព​លំបាក​របស់​តារា​សម្ដែង​រូប​នេះ មិន​បាន​ធ្វើ​ឲ្យ​បាត់​ប្រជា​ប្រិយភាព ឬ​ទីផ្សារ​សំដែង​ឡើយ ផ្ទុយ​ទៅ​វិញ​រឿង​ដែល​លោក​សម្ដែង​ជា​តួអង្គ​ស្លូត​ដូច​ជា​រឿង"លួច​ស្រឡាញ់​អ្នក​ជិត​ខាង" និង​រឿង"​អ្នក​ម៉ាក់​វ័យ​ក្មេង​ជាដើម" សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន។

លោក​ថា លោក​នៅ​តែ​អាច​សម្ដែង​ជា​តួ​ស្លូត​បាន​ដដែល ដោយ​ការ​ព្យាយាម​សម និង​ទទួល​ការណែនាំ​ពី​អ្នក​ដឹកនាំ​រឿង។

លោក នូ ឧសភា បាន​ប្រាប់​Sabay ក្នុង​ឱកាស​ដែល​លោក​ចូល​រួម​ក្នុង​ពិធី​ក្រុងពាលី​ដើម្បី​ថត​រឿង​ភាគ​របស់​លោក​មួយ​កាល​ពី​ពេល​ថ្មីៗ​ថា ចូល​មក​ដល់​ខែ​កក្កដា នេះ អាជីព​សម្ដែង និង​ដើរ​ម៉ូត​របស់​លោក​ហាក់​ងើប​បន្ដិច ព្រោះ​ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា​អាច​គ្រប់គ្រង​បាន ហើយ​ផលិតកម្ម​ខ្លះ​ចាប់​ផ្ដើម​ដំណើរ​ការ​ថត​ជា​បណ្ដើៗ​វិញ​ហើយ៖"ខ្ញុំ​សប្បាយ​ចិត្ដ​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​តាម​រយៈ​រឿង​ភាគ​របស់​ខ្ញុំ​ទាំង​ពីរ​កន្លង​មក"។

តារា​សម្ដែង​រូប​សង្ហា​ថ្គាម​ខ្លា និង​និយម​ទុក​សក់​សំពោង នូ ឧសភា បាន​ឈាន​ជើង​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ​២០១៦ តាម​រយៈ​ការ​ប្រឡង​តារា​ម៉ូដែល។ រូប​សម្បត្តិ​របស់​លោក​ត្រូវ​បាន​មហាជន​គាំទ្រ ហើយ​ម្ចាស់​ក្រុមហ៊ុន​ផលិត​ស្ពត​ពាណិជ្ជកម្ម​ជាច្រើន។ ស្នាដៃ​លេចធ្លោ​របស់​លោក នូ ឧសភា គឺ​លោក​បាន​ថត​រឿង​ភាគ​"អ្នក​ម៉ាក់​វ័យ​ក្មេង" ដែល​បាន​ចាក់​បញ្ចាំង​នៅ​ស្ថានីយ​ទូរទស្សន៍​ភី អិន អិន និង​រឿង​ភាគ​មួយ​ទៀត គឺ​រឿង​"លួច​ស្នេហ៍​អ្នក​ជិត​ខាង" ដែល​បាន​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ MY TV៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់